Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការលក់រាយ និងសេវាកម្មរបស់វៀតណាមកើនឡើង ១០,៤% ក្នុងរយៈពេល ៧ ខែ

Media LNN | Aug 04, 2023
ការលក់រាយ និងសេវាកម្មរបស់វៀតណាមកើនឡើង ១០,៤% ក្នុងរយៈពេល ៧ ខែ
Clinic narith

អន្តរជាតិ៖ ការិយាល័យស្ថិតិទូទៅបាននិយាយថា ការលក់រាយទំនិញសរុប និងប្រាក់ចំណូលពីសេវាកម្ម ប្រើប្រាស់របស់វៀតណាមបានកើនឡើង ១០,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំនេះ ដល់ជាង ១៤៨,៣ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។620a68d2f1eea69a2fd80c0763787690-78ការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ជាក់ស្តែងការលក់រាយទំនិញរបស់វៀតណាម មាន ចំនួនជិត ១១៦,៧ ពាន់លានដុល្លារ ដែលកើនឡើង ៩ ភាគរយ  ដោយការលក់អាហារ និងគ្រឿងឧបភោគ បរិភោគកើនឡើង ១២,៩ ភាគរយ ហើយផ្នែកវប្បធម៌ និងការអប់រំកើនឡើង ១០,១ ភាគរយ។ នៅក្នុងខែកក្កដា ប្រាក់ចំណូលនៃការលក់រាយទំនិញប្រើប្រាស់ និងសេវាកម្មមានចំនួនសរុប ៥១២,២ ពាន់ពាន់លានដុងវៀតណាម (២១,៥ ពាន់លានដុល្លារ) កើនឡើង ៧,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។648680258b7b5-22

យោងតាមការិយាល័យបានឱ្យដឹងថា កាលពីឆ្នាំមុនការលក់រាយទំនិញសរុបរបស់វៀតណាម និងប្រាក់ ចំណូលសេវាកម្មប្រើប្រាស់បានកើនឡើង ១៩,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសការលក់ទំនិញរាយមានចំនួនជិត ១៨៨,៩ ពាន់លានដុល្លារ កើនឡើង ១៤,៤ ភាគរយ ដោយការលក់ផលិតផលវប្បធម៌ និងការអប់រំកើនឡើង ២២,៩ ភាគរយ និងសម្លៀកបំពាក់កើនឡើង ១៩,១ ភាគរយ៕