Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តើដីតំបន់ព្រលានយន្តហោះថ្មីខេត្តសៀមរាបទៅជាយ៉ាងណា ក្រោយអ្នកជំនាញប្រាប់បែបនេះ?

Media LNN | Aug 07, 2023
តើដីតំបន់ព្រលានយន្តហោះថ្មីខេត្តសៀមរាបទៅជាយ៉ាងណា ក្រោយអ្នកជំនាញប្រាប់បែបនេះ?
Clinic narith

គិតមកដល់ពេលនេះព្រលានយន្ដហោះអន្ដរជាតិខេត្ដសៀមរាប តម្លៃជាង ១ ពាន់លានដុល្លារដែលមានទីតាំងស្ថិតនៅស្រុកសូទ្រនិគម គិតមកដល់ពេលនេះសម្រេចការសាងសង់ចប់ហើយ ហើយត្រៀមនឹង ចាប់ផ្តើមបើកដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ បន្ទាប់ពីគម្រោងនេះសម្រេចរួចរាល់ហើយនោះ តើមកដល់ពេលនេះតម្លៃដីនៅតំបន់ព្រលានយន្ដហោះនេះកើនឡើងដល់ណាហើយ?
អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងបើកឱ្យដំណើរការ នៅខែតុលាខាងមុខ | Harbor Property

យ៉ាងណាថ្មីៗបើតាមអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូបគឺលោក ម៉ុក រដ្ឋា ស្ថាបនិករបស់ក្រុមហ៊ុន PR  Real estate  បានបង្ហើបពីតម្លៃដីបច្ចុប្បន្ននៅគៀកៗតំបន់ព្រលានយន្តហោះថ្មីខេត្តសៀមរាបនេះ មានតម្លៃចន្លោះពី៥ដុល្លារទៅ១០ ដុល្លារក្នុងមួយម៉ែត្រកការ៉េ ។

លោក ម៉ុក រដ្ឋា បានលើកឡើងដូច្នេះថា “ វាគឺជាការពិតថា តម្លៃដីត្រូវតែកើនឡើង ព្រោះថាគម្រោងព្រលានយន្តហោះថ្មីខេត្តសៀមរាបគឺជា គម្រោងខ្នាត់អន្តរជាតិ ដែលអាចទទួលអ្នកដំណើរចន្លោះ១០លាននាក់ក្នុងមួយឆ្នាំ ដូច្នេះតម្រូវការនៃការស្នាក់នៅ ក៏ដូចជាតម្រូវការផ្សេងៗ ដែលទាក់ទងនិងវិស័យអចលនទ្រព្យគឺកើនឡើងច្រើន”។

អ្នកជំនាញរូបនេះបានបន្ថែមថា “បច្ចុប្បន្នតម្លៃដីនៅជុំវិញព្រលានគឺតម្លៃចាប់ពី៥ដុល្លារទៅ១០ដុល្លារ ក្នុងមួយម៉េត្រការរ៉េ ក្រោយពីព្រលានយន្តហោះដើរហើយតម្លៃចន្លោះពី៣៥ ដុល្លារទៅ៤០ ដុល្លារ ខណៈការសន្មតតម្លៃអាចកើនឡើងគុណនិង៣”​ ។
E411bd43 Dd6c 473b Bfa9 C11ea39c0b18

គួរជម្រាប់ផងដែរថា  គម្រោងព្រលានយន្ដហោះអន្តរជាតិ សៀមរាបអង្គរ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិក។ គម្រោងនេះបានសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ៕