Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ភ្ញៀវទេសចរដែលចូលទៅទស្សនាប្រទេសឡាវកើនឡើងជាង ១,៦លាននាក់នៅឆមាសទី១ ឆ្នាំនេះ

Media LNN | Aug 07, 2023
ភ្ញៀវទេសចរដែលចូលទៅទស្សនាប្រទេសឡាវកើនឡើងជាង ១,៦លាននាក់នៅឆមាសទី១ ឆ្នាំនេះ
Clinic narith

(វៀងច័ន្ទន៍)៖ ទទួលភ្ញៀវទេសចរដែលចូលទៅទស្សនាប្រទេសឡាវកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប្រាំមួយខែដំបូងឆ្នាំ២០២៣ ដោយមានភ្ញៀវទេសចរបរទេសជាង ១,៦លាននាក់ទៅទស្សនាប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ដោយដកស្រង់ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយនាយកដ្ឋានទីផ្សារទេសចរណ៍នៃក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវកាលពីខែកក្កដាថា ក្នុងចំណោមភ្ញៀងទេសចរអន្តរជាតិទាំងអស់ដែលទៅទស្សនាប្រទេសឡាវ ភ្ញៀវទេសចរពីប្រទេសថៃមានចំណែកច្រើនជាងគេគឺ ៦៦៨ ៥៩៥នាក់ បន្ទាប់មកវៀតណាមមាន ៣៩៨ ៩៣៧នាក់ និងចិនមាន ៣១៧ ៦០៤។
Filipino tourists are biggest spenders in Vietnam in 2022

ចំនួនភ្ញៀវទេសចរបានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលប្រាំមួយខែដំបូង ឆ្នាំ២០២២ នៅពេលដែលមានជនបរទេសត្រឹមតែ ៤២ ១៩៧នាក់ប៉ុណ្ណោះដែលបានទៅទស្សនាប្រទេនេះដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍។

ចាប់តាំងពីរដ្ឋាភិបាលឡាវបានបើកប្រទេសឡើងវិញសម្រាប់អ្នកដំណើរបរទេស ហើយផ្លូវដែកចិន-ឡាវបានដំណើរការមក ប្រជាជនមកពីប្រទេសផ្សេងៗបានសម្រុកទៅកាន់ប្រទេសកុម្មុយនីស្តមួយនេះ។
Overseas Visitors to Laos Could Exceed One Million in 2022

ផ្លូវរថភ្លើងគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយ និងឆ្លងកាត់ខេត្តហ្លួងព្រះបាង និងខេត្តឧត្តមសាយ ដែលមានកន្លែងជាច្រើនជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ រួមទាំងសកម្មភាពផ្សងព្រេងផងដែរ។

ដោយសារផ្លូវដែកចិន-ឡាវបម្រើជាហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដ៏សំខាន់ អាជ្ញាធរឡាវបានប៉ាន់ប្រមាណថា អ្នកដំណើរចិនប្រហែលជាង ៣៦ម៉ឺននាក់នឹងទៅលេងប្រទេសឡាវនៅឆ្នាំ២០២៣កើនឡើង ២១ភាគរយធៀបនឹងឆ្នាំមុន។
Laos rejoices as foreign tourists increase steadily-Xinhua

អាជ្ញាធរទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ឡាវបានកែលម្អសេវាកម្មនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ព្រមទាំងបានបន្ថែមគ្រឿងបរិក្ខារជាច្រើនទៀតនៅតាមតំបន់ទេសចរណ៍ ដើម្បីផ្តល់ជូនបទពិសោធកាន់តែប្រសើរ និងគួរឱ្យចាប់អារម្មណ៍ដល់ភ្ញៀវទេសចរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕