Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាម ប្រាប់ក្រុមហ៊ុននាំចេញអង្កររបស់របស់ខ្លួនឱ្យគោរពកិច្ចសន្យានាំចេញរបស់ពួកគេដើម្បីរក្សាតម្រូវការ

Media LNN | Aug 07, 2023
វៀតណាម ប្រាប់ក្រុមហ៊ុននាំចេញអង្កររបស់របស់ខ្លួនឱ្យគោរពកិច្ចសន្យានាំចេញរបស់ពួកគេដើម្បីរក្សាតម្រូវការ
Clinic narith

(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាមបានអំពាវនាវដល់ក្រុមហ៊ុននាំចេញអង្កររបស់របស់ខ្លួនឱ្យគោរពកិច្ចសន្យានាំចេញរបស់ពួកគេដើម្បីរក្សាតម្រូវការ ទោះបីជាមានការកើនឡើងតម្លៃក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមឈ្មួញជួញដូរអង្ករបានឱ្យដឹងថា តម្លៃអង្ករប្រភេទបាក់ ៥% របស់វៀតណាមបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំពី ៥៩០ ទៅ ៦០០ដុល្លារក្នុងមួយតោនកាលពីថ្ងៃសុក្រ ដោយកើនឡើងពីចន្លោះពី ៥៥០ ទៅ ៥៧៥ដុល្លារក្នុងតោន បន្ទាប់ពីប្រទេសឥណ្ឌាបានបញ្ជាឱ្យផ្អាកការនាំចេញរបស់ខ្លួនកាលពីថ្ងៃទី២០ ខែកក្កដាដើម្បីរក្សាតម្លៃក្នុងស្រុក។

ប្រភពចំនួនពីរបានប្រាក់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុននាំចេញអង្ករមួយចំនួននៅក្នុងប្រទេសថៃ និងវៀតណាមកំពុងចរចាតម្លៃឡើងវិញលើកិច្ចសន្យាលក់ដែលមានទំហំប្រហែលកន្លះលានតោនសម្រាប់ការនាំចេញនៅខែសីហា ខណៈដែលបម្រាមរបស់ឥណ្ឌារឹតបន្តឹងការផ្គត់ផ្គង់អង្ករនៅក្នុងពិភពលោក។
Raising agricultural productivity in Vietnam isn't rocket science | East Asia Forum

យោងតាមកាសែត Tien Phong របស់វៀតណាម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien បាននិយាយនៅក្នុងសន្និសីទមួយថា៖ «យើងត្រូវប្រកាន់ខ្ជាប់នូវកិច្ចសន្យាដែលបានចុះហត្ថលេខាដើម្បីការពារកេរ្តិ៍ឈ្មោះរបស់យើង»។

លោក Dien បានអំពាវនាវដល់ក្រុមហ៊ុននាំចេញឱ្យផ្តោតលើការធានាគុណភាពអង្ករ និងជៀសវាងការនាំចេញលើស ដើម្បីរក្សាការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ និងបំពេញតម្រូវការបម្រុងឱ្យបានពេញលេញ។

លោកបានបន្ថែមថា៖ «វាមិនអាចទទួលយកបានទេសម្រាប់ប្រទេសនាំចេញអង្ករដែលប្រឈមនឹងកង្វះខាតផ្គត់ផ្គង់ និងតម្លៃក្នុងស្រុកខ្ពស់នោះ»។

នាយកដ្ឋានផលិតកម្មដំណាំវៀតណាមបានឱ្យដឹងកាលពីថ្ងៃអង្គារថា ទិន្នផលស្រូវរបស់ប្រទេសវៀតណាមត្រូវបានរំពឹងថានឹងកើនឡើងដល់ ៤៣លានតោននៅឆ្នាំនេះពី ៤២,៧លានតោនកាលពីឆ្នាំមុន។
Vietnam calls on rice exporters to fulfil contracts amid soaring prices: media | Tuoi Tre News

ការនាំចេញអង្ករពីប្រទេសវៀតណាម ដែលជាប្រទេសនាំចេញធំជាងគេទី៣ ក្នុងពិភពលោកបន្ទាប់ពីឥណ្ឌា និងថៃ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៧,៨លានតោននៅឆ្នាំនេះ កើនឡើងពី ៧,១លានតោនកាលពីឆ្នាំមុន។ ទិន្នន័យបឋមរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញថា ការនាំចេញក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថាបានកើនឡើងប្រហែល ១៨,៧% ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុនដល់ ៤,៨៤លានតោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕