Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ត្រឹម៧ខែ កម្ពុជាអាចរកចំណូលបានជាង ៩០០លានដុល្លារ ពីការនាំចេញស្រូវអង្ករ

Media LNN | Aug 07, 2023
ត្រឹម៧ខែ កម្ពុជាអាចរកចំណូលបានជាង ៩០០លានដុល្លារ ពីការនាំចេញស្រូវអង្ករ
Clinic narith

មិនធម្មតាត្រឹមតែ ៧ខែ នៃដើមឆ្នាំ ២០២៣ នេះ ប្រទេសកម្ពុជាអាចរកចំណូលបានប្រមាណជា ៩១០លានដុល្លារ ពីនាំចេញស្រូវ និងអង្ករ។ក្នុងនោះចំណូលពីការនាំចេញអង្ករមានប្រមាណ ៣៦ម៉ឺនតោន គិតជាប្រាក់ស្មើនឹង ២៥៣,៨៦លានដុល្លារ និងចំណូលពីការនាំចេញស្រូវជាង២លានតោនគិតជាចំណូលស្មើនឹង ៦៦៣ លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ។

យោងតាមរបាយការណ៍ខាងលើបានឱ្យដឹងបន្ថែមថា ការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិនេះមានការចូលរួមដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៥២ ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៥២ ដែលក្នុងនោះ ប្រទេសចិន និងហុងកុងបានចំនួន ១៤១ ៩៥០ តោន ដែលគិតជាទឹកប្រាក់បានចំនួន  ៩០.២៧ លានដុល្លារ ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានចំនួន ១៤១ ៣៩៤ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១០០.៣១ លានដុល្លារ និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤ ប្រទេស បានបរិមាណចំនួន ៣០ ១៧១ តោន គិតជាទឹកប្រាក់ចំនួន ២០.៥៤ លានដុល្លារ និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា។
364093325 661102286042785 2916656331052401499 N

គូសបញ្ជាក់ផងដែរថា លទ្ធផលនៃការនាំចេញអង្ករក្នុងរយៈពេល ៧ខែនេះបានបង្ហាញឱ្យឃើញថា កម្ពុជាអាចសម្រេចបានការនាំចេញបានចំនួន ៥២% នៃផែនការ ៧០ម៉ឺនតោន គឺសម្រេចបានចំនួន ៣៦ម៉ឺនតោន៕