Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ព្យុះទីហ្វុង បានធ្វើឱ្យក្រុមកាយឫទ្ធិកម្ពុជា និងប្រទេសផ្សេងទៀត ត្រូវផ្លាស់ប្ដូរទីតាំងចេញពីជំរំ

Media LNN | Aug 09, 2023
ព្យុះទីហ្វុង បានធ្វើឱ្យក្រុមកាយឫទ្ធិកម្ពុជា និងប្រទេសផ្សេងទៀត ត្រូវផ្លាស់ប្ដូរទីតាំងចេញពីជំរំ
Clinic narith

 

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការព្យាករណ៍អាកាសធាតុពីការមកដល់របស់ព្យុះ Typhoon Khanun ដែលជាប្រភេទព្យុះកម្រិត-II និងមានល្បឿនខ្យល់លើសពី១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនឹងមកដល់ឆ្នេរខា ងកើតខេត្តប៊ូសាន នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ដើម្បីបញ្ចៀសគ្រោះអាសន្នធម្មជាតិនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសង្គ្រោះបន្ទាន់ ដើម្បីដឹកជញ្ជូនយុវជនកា យឫទ្ធិទាំងអស់ចេញពីជំរំ និងទៅស្នាក់នៅតំបន់សុវត្ថិភាពក្នុងរដ្ឋធានីសេអ៊ូល។ 

ប្រភពដដែលបន្តថា ដោយបានការយកចិត្តទុកដាក់ និងណែនាំផ្ទាល់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានកាយឫទ្ធិជាតិកម្ពុជា, លោកជំទាវ គឹម សេដ្ឋានី ប្រធានប្រតិភូមេដឹកនាំកាយឫទ្ធិជាតិកម្ពុជា និងលោកជំ ទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ គណៈប្រតិភូយុវជនកាយឫទ្ធិជាតិកម្ពុជាដែលកំ ពុងស្នាក់នៅបោះជំរំចំនួន ៤៧ រូប បានធើ្វដំណើរតាមរថយន្តឆ្ពោះទៅរដ្ឋធានីសេអ៊ូល ប្រកបដោយសុវត្ថិភាព។ 

ក្រសួងបញ្ជាក់បន្ថែមថា ទោះបីមានការផ្លាស់ប្តូរទីតាំងស្នាក់នៅក្នុងជំរំយ៉ាងនេះក្តី ក៏គណៈកម្មការរៀបចំការបោះជំរំកាយឫទ្ធិពិភពលោកលើកទី២៥ នៅតែបន្តឱ្យប្អូនៗយុវជនកាយឫទ្ធិអនុវត្តសកម្មភាពជាទម្រង់ក្រៅជំរំ (Off-side Activities)ដែលមានដូចជា ទស្សនកិច្ចសិក្សានៅតាមទីកន្លែងផ្សេងៗ កម្មវិធីផ្លាស់ប្តូរវប្បធម៌ចម្រុះ ការសិក្សាស្វែងយល់ពីបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីបង្ហាញវប្បធម៌កូរ៉េជាដើមជាដដែល។ តាមគម្រោងកម្មវិធីជំរំនឹងចាប់ផ្តើមបន្តអនុវត្តចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែសីហា ដោយនឹងមានកម្មវិធីប្រារព្ធពិធីបិទជំរំជាផ្លូវការនៅពហុកីឡដ្ឋានជាតិកូរ៉េ ក្នុងរដ្ឋធានីសេអ៊ូលផងដែរ៕