Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នាយករដ្ឋមន្រ្ដីថ្មី នឹងធ្វើជាអធិបតីប្រកាសគោលនយោបាយសំខាន់ៗ របស់ក្រសួងកសិកម្មនាពេលខាងមុខនេះ

Admin Alynana | Aug 09, 2023
នាយករដ្ឋមន្រ្ដីថ្មី នឹងធ្វើជាអធិបតីប្រកាសគោលនយោបាយសំខាន់ៗ របស់ក្រសួងកសិកម្មនាពេលខាងមុខនេះ
Clinic narith

ភ្នំពេញ៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃប្រទេសកម្ពុជា អាណត្តិទី៧នេះ នឹងអញ្ជើញធ្វើជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ ក្នុងការប្រកាសអំពីគោលនយោបាយ​សំខាន់ៗ​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់មន្រ្ដីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រោយនាយករដ្ឋមន្រ្ដីថ្មីនៃប្រទេសកម្ពុជាឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល​នឹង​ដឹកនាំ​អនុវត្តកម្មវិធី​គោលនយោបាយស្នូលសំខាន់ៗចំនួន ​៧ ហើយក្នុងចំណោមនោះ មានកម្មវិធីគោល​នយោបាយ ស្នូលចំនួន ៣ គឺស្ថិតក្នុងវិស័យកសិកម្ម រួមមានការទម្លាក់ថវិកា​ហិរញ្ញប្បទាន ១០០ លានដុល្លារ ដើម្បីរក្សាលំនឹងតម្លៃកសិផលពេលប្រមូលផល, ការដាក់ពង្រាយ​មន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស ១ ៦០០ នាក់ ​និងការពង្រីកសហគមន៍កសិកម្ម។

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានបញ្ជាក់ថា គោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស និងក៏ដូចជាគោល​នយោបាយសំខាន់ៗ​របស់ក្រសួងសិកម្ម នឹងត្រូវប្រកាសនាពេលខាងមុខដោយ​ឯកឧត្ដមនាយករដ្ឋមន្រ្ដីថ្មី ​គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ​នាពេលខាងមុខនេះ។

សូមជម្រាបថា ​ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗ​ជាច្រើន​ក្នុងនោះមាន វិស័យសុខាភិបាល, ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ​១,៥ លាននាក់, វិស័យសង្គមកិច្ច, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការទម្លាក់ថវិកាហិរញ្ញប្បទាន ​១០០ លានដុល្លារ ដើម្បីរក្សាលំនឹងតម្លៃកសិផលពេលប្រមូលផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស ១ ៦០០ នាក់ និងការពង្រីកសហគមន៍កសិកម្មជាដើម៕