Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃប្រេងអន្តរជាតិបន្តហក់ឡើងបន្ថែមទៀត ក្រោយប្រទេសផលិតប្រេងកំពូលៗបន្តកាត់បន្ថយការផលិត

Admin Alynana | Aug 11, 2023
តម្លៃប្រេងអន្តរជាតិបន្តហក់ឡើងបន្ថែមទៀត ក្រោយប្រទេសផលិតប្រេងកំពូលៗបន្តកាត់បន្ថយការផលិត
Clinic narith

តម្លៃប្រេងអន្តរជាតិ​បន្តប្រែប្រួលតម្លៃបន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកើនឡើងអស់រយៈពេលជាច្រើនខែ​​​ ស្របពេលដែលប្រទេសផលិតប្រេងកំពូលៗបន្តកាត់បន្ថយការផលិតផល។

 
 

ប្រេងឆៅអន្តរជាតិម៉ាក Brent បានជួញដូរនៅតម្លៃ ៨៧.៦៩ ដុល្លារក្នុងមួយបារ៉ែលដែលជាការកើនឡើង ០.១៦ ភាគរយ បើប្រៀបធៀបនឹងតម្លៃដែលដាក់លក់កាលពីថ្ងៃពុធគឺ​ ៨៧.៥៥ ដុល្លារក្នុងមួយបារ៉ែល ។

ដោយឡែកចំពោះតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក WTI វិញ ដែលបានជួញដូរក្នុងពេលតែមួយជាមួយប្រេងឆៅម៉ាក Brent គឺលក់ក្នុងនៅតម្លៃ ៨៤.៤៨ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ០.០៩ ភាគរយ ខណៈតម្លៃលក់កាលពីថ្ងៃពុធគឺត្រឹម ៨៤.៤០ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល ។

 

បើតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហា ស្តុកប្រេងឆៅពាណិជ្ជកម្មក្នុងប្រទេសបានកើនឡើងចំនួន ៥.៩ លានបារ៉ែល ស្របពេលតម្រូវការប្រើប្រាស់ក៏ហក់ឡើងខ្ពស់ ។

ស្របពេលជាមួយគ្នានេះ ការនាំចូលប្រេងឆៅរបស់ចិនកាលពីខែកក្កដាក៏បានធ្លាក់ចុះ ១៨.៨ ភាគរយ មកនៅប្រហែល ១០.២៩ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈសន្ទស្សន៍តម្លៃអ្នកផលិត និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ចិន បានធ្លាក់ចុះលើសពីការរំពឹងទុក និងបង្កើនការព្រួយបារម្ភផងដែរ ។

គួរឲ្យដឹងថា តម្លៃប្រេងឆៅ Brent បានឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៧ ខែមករា ដោយសារតែការរឹតបន្តឹងការផ្គត់ផ្គង់សកល ខណៈដែលអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានដាក់កម្រិតទិន្នផល និងរឹតបន្តឹងការនាំចេញរហូតដល់ខែកញ្ញា ជាមួយនឹងលទ្ធភាពនៃការកាត់បន្ថយបន្ថែមទៀតនាពេលអនាគត ៕