Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃថ្មី! ក្រសួងពាណិជ្ជកម្ម បង្ហាញតម្លៃប្រេងសាំង ដែលត្រូវលក់ជូនប្រជាជនពីថ្ងៃទី១១ ដល់ទី២០ ខែសីហា

Media LNN | Aug 11, 2023
តម្លៃថ្មី! ក្រសួងពាណិជ្ជកម្ម បង្ហាញតម្លៃប្រេងសាំង ដែលត្រូវលក់ជូនប្រជាជនពីថ្ងៃទី១១ ដល់ទី២០ ខែសីហា
Clinic narith

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.៥៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,៧០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងសប្តាហ៍នេះនៅរក្សាតម្លៃដដែល ប៉ុន្តែប្រេងម៉ាស៊ូតវិញគឺឡើងថ្លៃ ២,៥០រៀល ខណៈសប្តាហ៍មុនតម្លៃប្រេងម៉ាស៊ូតមានតម្លៃ ៤,៤៥0 រៀល/ក្នុង១លីត្រ។

គូសបញ្ជាក់ផងដែរថា បើផ្អែកតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៣ គឺត្រូវលក់ក្នុងតម្លៃ ៤,៨១៨រៀល/លីត្រ សម្រាប់សាំងធម្មតា និងតម្លៃ ៤,៩៦៨រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ដុល្លារ/លីត្រ៕
photo_2023-08-11_11-23-59photo_2023-08-11_11-24-00