Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង២៧ ពាន់លានដុល្លារ

Media LNN | Aug 12, 2023
ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង២៧ ពាន់លានដុល្លារ
Clinic narith

 

 

 

(ភ្នំពេញ)៖ ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៣ នេះ មានទំហំទឹកប្រាក់សរុបជាង ២៧ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ ​ខណៈការនាំចូលមានចំនួនជាង ១៤ ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ​នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ នេះ, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តាប្រទេស​មួយចំនួនផ្សេងទៀត ​គិតជាទឹកប្រាក់សរុបមានចំនួនជាង ​២៧ ពាន់លានដុល្លារ ថមថយ​ចុះក្នុងរង្វង់ប្រមាណជាង ១៥ ​ភាគរយ ​បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២ ។

ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ៧ខែ នេះ មានទំហំទឹកជាង ​១៣ពាន់លានដុល្លារ ថយចុះជិត ២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២, ចំណែកប្រទេសសំខាន់ៗ​ដែលកម្ពុជា​នាំចេញមាន៖ សហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ​៥ពាន់លានដុល្លា, ​វៀតណាមជាង ១,៥ពាន់​លានដុល្លារ, ចិន ៨១៤ លានដុល្លារ, ជប៉ុន ៥៦៦ លានដុល្លារ, ថៃជាង ៥៧៥ លានដុល្លារ, អាល្លឺម៉ង់ ៥១១ លានដុល្លារ, កាណាដា ៤៩៦ លានដុល្លារ, សិង្ហបុរីជាង ៤៤៨ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។

ចំណែកការទំនិញនាំចេញនៅក្នុងរយៈពេលនេះដែររួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ ​មានទឹកប្រាក់ជាង​ ៣ពាន់លានដុល្លារ, ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និងគ្រឿងបង្គុំផ្សេងជិត ២ ពាន់លានដុល្លារ, សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ​ធ្វើពីក្រណាត់ ជាង ១,៤ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក វត្ថុធ្វើពីរោម គ្រឿងប្រដាប់​ប្រដារសម្រាប់​ធ្វើដំណើរ និងបរិក្ខាផ្សេងៗ មានទឹកប្រាក់ជាង​ ១ពាន់លានដុល្លារ ក្រៅពីនេះកម្ពុជា​ក៏បាននាំចេញមុខ​ទំនិញ​សំខាន់ៗជាច្រើនទៀតដូចជា ​ធញ្ញជាតិ, ស្បែកជើង ស្រោមជើង, គ្រឿងសង្ហារិម, កៅស៊ូ, និងផ្លែឈើជាដើម ។

ចំណែកការនាំចូលវិញ សម្រាប់រយៈពេល ៧ខែនេះដែរ ការនាំចូលទំនិញមកទីផ្សារកម្ពុជា មានទំហំទឹកប្រាក់ជាង ​១៤ពាន់លានដុល្លារ ថមថយចុះជាង ​២៥ ភាគរយ ក្នុងនោះចំពោះ​ទំនិញនាំចូលរួមមាន៖ ការនាំចូលពីចិនមកកម្ពុជា មានទឹកប្រាក់ជាង ៦,២ ​ពាន់លានដុល្លារ, វៀតណាមជាង ​២ ១២៧ លានដុល្លារ​, ថៃ ១,៦ពាន់លានដុល្លារ​, ឥណ្ឌូនេស៊ី ​៦៤៧ លានដុល្លារ, សិង្ហបុរី ៤៤៣ លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ​ពីប្រទេសជាច្រើន​ទៀតផងដែរ៕