Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកស្លាប់ដោយសារភ្លើងឆេះព្រៃបានកើនដល់៦៧នាក់ ដែលបានដុតបំផ្លាញញទីក្រុងកោះហាវៃ

Admin Alynana | Aug 12, 2023
អ្នកស្លាប់ដោយសារភ្លើងឆេះព្រៃបានកើនដល់៦៧នាក់ ដែលបានដុតបំផ្លាញញទីក្រុងកោះហាវៃ
Clinic narith

គិតត្រឹមថ្ងៃទី១១ ខែសីហា អ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ ដែលបានរាលដាលដល់ដុតបំ ផ្លាញញក្រុង នៅកោះហាវៃ បានកើនដល់៦៧នាក់។ នេះជាគ្រោះមហន្តរាយដ៏ធំមួយនេះ ក្នុងប្រវត្តិសាស្រ្តកោះហាវៃ។

ដោយសារភ្លើងឆេះព្រៃ និងរាលដាលមានទំហំធំ ពេលនេះ ក្រុមពន្លត់អគ្គិភ័យបន្តកិច្ចការរបស់ខ្លួន រួមទាំងស្វែងរកប្រជាជន ដែលបានបាត់បង់ជីវិតនៅក្នុងភ្លើង។ គិតត្រឹមថ្ងៃទី១១ ខែសីហា ករណីស្លាប់ បានកើនដល់ ៦៧នាក់។ «អ្នកស្លាប់ ១២នាក់បន្ថែម ត្រូវបានរកឃើញ គិតត្រឹមម៉ោង១រសៀលថ្ងៃទី១២ ខែសីហា ខណៈក្រុមពន្លត់អគ្គិភ័យបន្តការងាររបស់ខ្លួន រីឯភ្លើងឆេះព្រៃនៅបន្ត»។ អាជ្ញាធរតំបន់Maui ដែលស្ថិតនៅលើកោះហាវៃ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍បែបនេះ។ ចំណែកអភិបាលរដ្ឋហាវៃ លោក Josh Green បានព្រមានថា ចំនួន អ្នកស្លាប់អាចនឹងកើនឡើងបន្តទៀត។ 

10Hawaii-Wildfires-promo-630pm-gmpz-facebookJumbo
នេះជាគ្រោះមហន្តរាយដ៏ធំមួយ នៅក្នុងប្រវត្តិសាស្រ្តកោះហាវៃ ដោយអគារច្រើនជាង ១ ០០០ខ្នង ត្រូវបានបំផ្លាញ នៅក្នុងក្រុង Lahaina  ហើយមនុស្សជាច្រើនពាន់នាក់គ្មានផ្ទះស្នាក់នៅ។ មិនតែប៉ុណ្ណោះ គ្រោះមហន្តរាយនេះ បានបង្កឱ្យអាជ្ញាធរជួរមុខ ពិបាកក្នុងការជួយពន្លត់ភ្លើង ដោយសារល្បឿនដ៏លឿននៃការឆេះ។  បន្ថែមពីនេះ សេវាទូរសព្ទក៏ត្រូវបានកាត់ផ្តាច់ និងពិបាកទាក់ទងផងដែរ។ 
11nat-hawaii-photos-01-kqpl-videoSixteenByNine3000
សូមបញ្ជាក់ថា​ ភ្លើងឆេះព្រៃនេះ បានកើតឡើងនៅចំណុចមួយ នៅតំបន់ Kula ដែលមានចម្ងាយ ៥៦គីឡូម៉ែត្រពីក្រុង Lahaina  តាំងពីថ្ងៃទី៨ ខែសីហាឯណោះ។ ប្រមាណ ៥ម៉ោងក្រោយ ភ្លើងបានដាច់នៅក្នុងក្រុង Lahaina ខណៈភ្លើងឆេះព្រៃក៏កាន់តែរីកធំ និងបានរាលដាលចូលមកក្នុងក្រុង៕
download-3-148