Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ហេតុការភ្លើងឆេះព្រៃនៅកោះហាវ៉ៃបានផ្តាច់យកជីវិតមនុស្សជិតមួយរយនាក់ ខណៈអ្នកផ្សេងទៀតកំពុងបន្តបាត់ខ្លួន

Media LNN | Aug 15, 2023
ហេតុការភ្លើងឆេះព្រៃនៅកោះហាវ៉ៃបានផ្តាច់យកជីវិតមនុស្សជិតមួយរយនាក់ ខណៈអ្នកផ្សេងទៀតកំពុងបន្តបាត់ខ្លួន
Clinic narith

យោងតាមការធ្វើបច្ចុប្បន្នភាពបឋមចុងក្រោយកាលពីថ្ងៃអាទិត្យនេះ ភ្លើងឆេះព្រៃ Maui បានឆក់យកជីវិតមនុស្ស៩៣នាក់ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតបន្តបាត់ខ្លួន តែសង្ឃឹមខ្ពស់ថាពួកគេទាំងនោះអាចនឹងនៅមានជីវិតរស់រាន។ អភិបាលរដ្ឋហាវ៉ៃលោក Josh Green កាលពីថ្ងៃអាទិត្យបានប្រដូចទីក្រុងកោះ Lahaina ដូចទៅនឹង«តំបន់សង្គ្រាម» តែមួយពព្រិចភ្នែក ដោយសារតែអណ្តាតភ្លើងបូករួមជាមួយនឹងខ្យល់បក់ ធ្វើឱ្យទីក្រុងរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះស្ទើរប្រែក្លាយជាផេះទាំងស្រុង។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់កាសែតនៅថ្ងៃអាទិត្យនោះដែរថា លោកនឹងធ្វើដំណើរទៅកោះ Maui ប៉ុន្មានថ្ងៃខាងមុខទៀត។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) បានឱ្យដឹងថា ទីក្រុង Lahaina ត្រូវការទឹកប្រាក់ប្រមាណ៥,៥ពាន់លានដុល្លារ ដើម្បីកសាងទីក្រុងនេះឡើងវិញ ព្រោះភ្លើងបានផុតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រមាណ២,២០០អគារ និងខូចខាតផ្ទៃដីជាង៨៥០ហិកតា៕