Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសជប៉ុន នឹងបញ្ចេញសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រចាប់ពីថ្ងៃទី២៤ ខែសីហា ខាងមុខនេះ

Media LNN | Aug 22, 2023
ប្រទេសជប៉ុន នឹងបញ្ចេញសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រចាប់ពីថ្ងៃទី២៤ ខែសីហា ខាងមុខនេះ
Clinic narith

 

(តូក្យូ)៖ ជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មជាង១លានតោន ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលបានខូចខាត នៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ ដោយដាក់ចូលទៅក្នុងផែនការមួយ ដែលទទួលបានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។

ផែនការ ដែលត្រូវបានអនុម័តកាលពី២ឆ្នាំមុនដោយរដ្ឋាភិបាលជប៉ុន ដោយវាមានសារៈសំខាន់ក្នុងការរុះរើរោងចក្រ ដែលដំណើរការដោយក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ Tepco មួយនេះ ក៏បានប្រឈមមុខនឹងការរិះគន់ពីក្រុមអ្នកនេសាទក្នុងស្រុក ដែលភ័យខ្លាចពីបំពុលសមុទ្រ និងមានការគំរាមកំហែងដល់ជីវភាពរបស់ពួកគេ។

ប្រទេសជប៉ុន បាននិយាយថា ការបង្ហូរទឹកនេះគឺមានសុវត្ថិភាព។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺផែនការនេះកាលពីខែកក្កដា ដោយនិយាយថា វាបានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថាផលប៉ះពាល់ដែលវានឹងមានលើមនុស្ស និងបរិស្ថានគឺ «មានតិចតួចប៉ុណ្ណោះ»។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជិតខាងមួយចំនួនបានសម្តែងការមន្ទិលសង្ស័យលើសុវត្ថិភាពនៃផែនការនេះ ដោយទីក្រុងប៉េកាំងបានចេញមុខជាអ្នករិះគន់ដ៏ធំបំផុត។ សកម្មជនកូរ៉េខាងត្បូងក៏បានតវ៉ាចំពោះផែនការនេះផងដែរ បើទោះបីជាទីក្រុងសេអ៊ូលបានសន្និដ្ឋានពីការសិក្សារបស់ខ្លួនថា ការបញ្ចេញសំណល់ទឹកត្រូវតាមស្តង់ដារអន្តរជាតិ និងបាននិយាយថាវាគោរពការវាយតម្លៃរបស់ទីភ្នាក់ងារ IAEA ក៏ដោយ៕