Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សមត្ថកិច្ច​ ចុះបង្ក្រាបទីតាំងវេចខ្ចប់ប្រេងក្លែងក្លាយ​ជាច្រើនប្រភេទ នៅខណ្ឌឫស្សីកែវ

Admin Alynana | Aug 23, 2023
សមត្ថកិច្ច​ ចុះបង្ក្រាបទីតាំងវេចខ្ចប់ប្រេងក្លែងក្លាយ​ជាច្រើនប្រភេទ នៅខណ្ឌឫស្សីកែវ
Clinic narith

ភ្នំពេញ៖ សមត្ថកិច្ចនៃនាយកដ្ឋាបនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ រួមនឹងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំង កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០២៣។

ការចុះបង្ក្រាបនេះ​ មានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ទីតាំងឃ្លាំងនេះនៅផ្លូវលេខ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីការឆែកឆេរត្រួតពិនិត្យជាស់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារបម្រេីឱ្យការវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមប្រិ៍ ស្ទិគឃ័រ រូមនឹងឧបករណ៍សម្រាប់ច្រក ចំនួន២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណ ជាង ១២តោន។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចឱ្យសមត្ថកិច្ច ធ្វើការដកហូតសម្ភារទាំងអស់ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារនៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត។ ចំពោះម្ចាស់ទីតាំង ២រូប (ស្រី១ ប្រុស១) ត្រូវបានអញ្ជើញទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុម Tilleke & Gibbins (Cambodia) Ltd. ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុន TotalEnergies និងបន្ទាប់ពីការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលប្រហែល ២ខែមកហើយ៕