Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកទិញចំណេញកប់ ខណៈក្រុមហ៊ុន ៤នៅខ្មែរ ប្រកាសលក់ឡានខ្លាញ់គោបញ្ចុះតម្លៃក្បែរ២ម៉ឺន$

Media LNN | Aug 24, 2023
អ្នកទិញចំណេញកប់ ខណៈក្រុមហ៊ុន ៤នៅខ្មែរ ប្រកាសលក់ឡានខ្លាញ់គោបញ្ចុះតម្លៃក្បែរ២ម៉ឺន$
Clinic narith

ជាណឹងល្អមួយសម្រាប់ប្រិយមិត្តដែលកំពុងមានបំណងចង់ទិញរថយន្តខ្លាញ់គោ ឬបងប្អូនដែលមានសមាជិកគ្រួសារច្រើនហើយចង់រករថយន្តណាធំទូលាយ អាចជិះលក្ខណៈគ្រួសា​របានស្រួល​ ពេលនេះក្រុមហ៊ុន៥ នៅខ្មែរ ប្រកាសលក់រថយន្តថ្មីបញ្ចុះតម្លៃរហូតដល់ទៅម៉ឺនដុល្លារ។ នេះបើយោងតាមផេកផ្លូវការរបស់ក្រុមហ៊ុននិមួយៗផ្ទាល់។ ​​

ក្រុមហ៊ុនឡានដែលបានប្រកាសបញ្ចុះតម្លៃទាំង៥នោះរួមមាន ដូចជា៖

១. ក្រុមហ៊ុន Chevrolet៖ យោងតាមការចុះផ្សាយនៅលើកផេកផ្លូវការ Chevrolet Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ខ្លួនកំពុងធ្វើការលក់បញ្ចុះតម្លៃនៅរថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐄𝐪𝐮𝐢𝐧𝐨𝐱 ​ជាមួយនឹងតម្លៃពិសេសមកសល់ត្រឹមតែ ៤៨,៩00 ដុល្លារតែប៉ុណ្ណោះ ខណៈតម្លៃដើមរថយន្តម៉ូឌែលនេះ ៦៥,០០០ដុល្លារ ពោលចុះអស់ ១៦១០០ដុល្លារ។

២. ក្រុមហ៊ុន Ford៖ បើតាមផេកផ្លូវការ Ford បានបង្ហាញរថយន្តចំនួន២ម៉ូឌែលដែលកំពុងលក់បញ្ចុះតម្លៃក្នុងនោះមាន Wildtrak និង Everest 2023 ដោយរថយន្ត Next-Gen Ranger Wildtrak 2023 តម្លៃថ្មី ៥៥,៩០០ដុល្លារ ខណៈតម្លៃដើម ៥៨,៥០០ដុល្លារ និងរថយន្ត Next-Gen Everest 2023 តម្លៃថ្មី ៧៥,៩០០ដុល្លារ ដោយតម្លៃដើម ៧៩,៩00 ដុល្លារ ចុះថ្លៃ ៤,000 ដុល្លារ។

៣.ក្រុមហ៊ុន Mazda៖ New MAZDA CX-5 2024 ឡានជប៉ុនខ្លាញ់គោលក្ខណៈគ្រួសារស៊េរីឆ្នាំ2024 កំពុងបញ្ចុះតម្លៃរហូតដល់ ៧,៩០០ដុល្លារ ឡានថ្មី រូបរាងថ្មី បំពាក់ប្រព័ន្ធទំនើបៗ ជិះបាន៥នាក់យ៉ាងធំទូលាយ តម្លៃដើម ៥៤,៩០០ដុល្លារ ចុះសល់តែ៤ម៉ឺនជាងប៉ុណ្ណោះ។

៤. ក្រុមហ៊ុន Hyundai៖ កំពូលរថយន្តកូរ៉េ SUV Hyundai Tucson  តម្លៃពេញ ៥២,000ដុល្លារ ចុះតម្លៃពិសេសមកត្រឹម ៤៧,000ដុល្លារតែប៉ុណ្ណោះ ដោយប្រិយមិត្តអាចសន្សំបានរហូតដល់ទៅ ៥០០០ដុល្លារ៕