Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

៧ខែមកនេះ​ កម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិថៃ​រហូតដល់ ១ ០២៨ ០២០នាក់

Media LNN | Aug 24, 2023
៧ខែមកនេះ​ កម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិថៃ​រហូតដល់ ១ ០២៨ ០២០នាក់
Clinic narith

(ភ្នំពេញ)៖ ៧ខែមកនេះ​ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៣ ០៣៧ ៣៤៤នាក់។ ក្នុងនោះ ទេសចរជាជនជាតិថៃ​ បានមកកម្សាន្តនៅកម្ពុជា​ច្រើនជាងគេមានរហូតដល់ ១ ០២៨ ០២០នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ទើបចេញផ្សាយនាថ្ងៃទី២៣សីហា។​

ក្រសួងទេសចរណ៍បានបញ្ជាក់ថា បន្ទាប់ពីថៃទេសចរដែលមកកម្សាន្តនៅកម្ពុជា គឺជនជាតិវៀតណាមមានចំនួន៨៧ ៦៦៩នាក់ ខណៈទេសចរជនជាតិចិនកម្ពុជាក៏ទទួលបាន ៥០ ៣៦៨នាក់ ផងដែរ។ 

ក្នុងរយៈពេលជាមួយនេះ ពោលចាប់ពីខែមករា​ដល់មិថុនា ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរជនជាតិឡាវ ៣៣​៥១៣នាក់, កូរ៉េខាងត្បូង១៤ ៧៧២នាក់, អាម៉េរិក ១៣ ៨៥៥នាក់, ឥណ្ឌូនេស៊ី៨ ៩៣៤នាក់, បារាំង៨ ៧១១នាក់, ម៉ាឡេស៊ី៧ ៣០៩នាក់ និងទេសចរជនជាតិអង់គ្លេសចំនួន៦ ៧៥៥នាក់។ 

ខាងលើនេះ​ គឺជាចំនួនភ្ញៀវទេសចរទាំង១០ប្រទេសដែលមកកម្សាន្តនៅកម្ពុជាច្រើនគេ​​ ក្នុងរយៈពេល៧ ឆ្នាំ២០២៣។  ទន្ទឹម​គ្នានេះ ទេសចរកម្ពុជាចំនួន ១ ០០៩ ០៧៣នាក់ ក៏បានធ្វើដំណើរកម្សាន្តនៅតាមប្រទេសគោលដៅទេសចរណ៍នានា ផងដែរ៕