Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន ហាមឃាត់ការនាំចូលអាហារសមុទ្រពី ជប៉ុន ក្រោយមានការបង្ហូរទឹកវិទ្យុសកម្ម ចូលមហាសមុទ្រ

Media LNN | Aug 25, 2023
ចិន ហាមឃាត់ការនាំចូលអាហារសមុទ្រពី ជប៉ុន ក្រោយមានការបង្ហូរទឹកវិទ្យុសកម្ម ចូលមហាសមុទ្រ
Clinic narith

អាហារសមុទ្រជប៉ុនតែងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ប៉ុន្តែមានការប្រកាសបន្ទាន់ដែលហាមឃាត់អាហារសមុទ្រជប៉ុន ក្រោយមានការបញ្ចេញទឹកសំណល់វិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាសុីហ្វិក។

កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរជប៉ុនបានប្រកាសនៅម៉ោង 13:00 (ម៉ោងក្នុងស្រុកជប៉ុន) ថាពួកគេបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ចូលទៅក្នុងមហាសមុទ្រប៉ាសុីហ្វិក តាមរយៈរូងក្រោមដីមួយ ទន្ទឹមនឹងនេះ ក៏មានការតវ៉ាភ្លាមៗពីប្រទេសជិតខាងក្នុងតំបន់ផងដែរ។ មិនយូរប៉ុន្មាន ការិយាល័យគយរបស់ប្រទេសចិន បានប្រកាសថា ការហាមឃាត់ដែលមានស្រាប់លើការនាំចូលអាហារសមុទ្រពី Fukushima និងខេត្តមួយចំនួននឹងត្រូវបានពង្រីកភ្លាមៗ ពោលគឺហាមឃាត់លើការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនទាំងមូល ដើម្បី ការពារសុខភាពប្រជាជន ចិន។
China's customs ban imports of food from Japan's Fukushima and nine other regions - Global Times

ប្រទេសចិន និងទីក្រុងហុងកុង គឺជាទីផ្សារជិតពាក់កណ្តាលនៃការនាំចេញអាហារសមុទ្រទាំងអស់របស់ប្រទេសជប៉ុន ដែលមានតម្លៃ 1.1 ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន មានការបង្ហោះពីអ្នកប្រើប្រាស់ដែលបង្ហាញពីការព្រួយបារម្ភអំពីការបញ្ចេញទឹកសំណល់ ដោយមានអ្នកខ្លះព្រួយបារម្ភអំពីផលប៉ះពាល់រយៈពេលវែងរបស់វាទៅលើត្រី ដែលនាំឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់លើភោជនីយដ្ឋានជុំវិញពិភពលោក៕