Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជនជាតិចិនជាច្រើនទូរស័ព្ទអុកឡុកប្រជាជនជប៉ុន ខណៈការមិនពេញចិត្តចំពោះការបញ្ចេញទឹកវិទ្យុកម្មរបស់ជប៉ុនកាន់តែកើនឡើង

Admin Alynana | Aug 28, 2023
ជនជាតិចិនជាច្រើនទូរស័ព្ទអុកឡុកប្រជាជនជប៉ុន ខណៈការមិនពេញចិត្តចំពោះការបញ្ចេញទឹកវិទ្យុកម្មរបស់ជប៉ុនកាន់តែកើនឡើង
Clinic narith

អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនមានការសោកស្តាយយ៉ាងខ្លាំងដែលមានករណីជាច្រើននៃការហៅទូរស័ព្ទរំខានពីសំណាក់ប្រជាជនចិនទាក់ទងនឹងការបញ្ចេញទឹកវិទ្យុសកម្មដែលបន្សុតរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ប្រធានលេខាធិការខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា “ការហៅទូរស័ព្ទរំខានជាច្រើនដែលត្រូវបានគេជឿថាមានប្រភពមកពីប្រទេសចិនកំពុងកើតឡើងនៅក្នុងប្រទេសជប៉ុន ការវិវឌ្ឍន៍ទាំងនេះពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់ ហើយយើងមានការព្រួយបារម្ភ ។ លោកបានបន្ថែមថា រដ្ឋាភិបាលជប៉ុនបានជំរុញឲ្យប្រទេសចិនលើកទឹកចិត្តពលរដ្ឋខ្លួនឲ្យមានអាកប្បកិរិយាស្ងប់ស្ងាត់។

ក្រសួងការបរទេសជប៉ុនក៏បានព្រមានប្រជាពលរដ្ឋខ្លួនដែលមកទស្សនា ឬរស់នៅក្នុងប្រទេសចិន គួរតែជៀសវាងការនិយាយភាសាជប៉ុនដោយសំឡេងឮៗ ហើយគួរតែយកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន ប្រសិនបើទៅទស្សនាស្ថានទូត ឬស្ថានកុងស៊ុល ។

ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក Matsuno នោះទេ។