Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាល្លឺម៉ង់អនុម័តសេចក្ដីព្រាងច្បាប់ អនុញ្ញាតឲ្យប្រើប្រាស់ និងទិញ-លក់កញ្ឆាដោយស្របច្បាប់

Admin Alynana | Aug 29, 2023
អាល្លឺម៉ង់អនុម័តសេចក្ដីព្រាងច្បាប់ អនុញ្ញាតឲ្យប្រើប្រាស់ និងទិញ-លក់កញ្ឆាដោយស្របច្បាប់
Clinic narith

គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់កាលពីថ្ងៃទី១៦ ខែសីហា បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីគ្រឿងញៀនប្រភេទកញ្ឆាដែលអាចដាំ, រក្សាទុក និងប្រើប្រាស់ដោយស្របច្បាប់។ ចំណាត់ការនេះអាចជាការជំរុញឲ្យប្រទេសដទៃទៀតគិតគូរពិចារណាទៅលើការបង្កើតច្បាប់ដើម្បីធ្វើសេរីភាវូបនីយកម្មទៅលើដំណាំកញ្ឆា។

សេចក្ដីសម្រេចរបស់នីតិប្រតិបត្តិនៃប្រទេសអាល្លឺម៉ង់ត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភាមួយដំណាក់កាលទៀតដើម្បីពេញលក្ខណៈច្បាប់។ យោងតាមសេចក្ដីព្រាងច្បាប់នេះ, មនុស្សពេញវ័យ (នៅប្រទេសអាល្លឺម៉ង់) អាចមានសិទ្ធិកាន់កាប់កញ្ឆា (សំដៅលើកញ្ឆាក្រៀម) បាន២៥ក្រាម។

ពួកគេអាចដាំកញ្ឆាបានបីដើមនៅក្នុងបរិវេណផ្ទះរបស់ខ្លួន ឬអាចទិញកញ្ឆាក្រៀមនៅតាមកន្លែងលក់ស្របច្បាប់ដើម្បីយកទៅជក់លម្ហែអារម្មណ៍។ រដ្ឋាភិបាលអាល្លឺម៉ង់ក្រោមការដឹកនាំរបស់លោកអូឡាហ្វ.សូល (Olaf Scholz) ដែលមាននិន្នាការឆ្វេងនិយមកណ្ដាល សង្ឃឹមថាសេចក្ដីព្រាងច្បាប់ថ្មីនេះអាចធ្វើឲ្យទីផ្សារទិញ-លក់កញ្ឆាធ្វើឡើងដោយស្របច្បាប់ និងកាត់បន្ថយទីផ្សារងងឹត, ជួយការពារអតិថិជនពីការទិញប៉ះចំកញ្ឆាដែលមិនសុទ្ធ និងកាត់បន្ថយការទទួលបន្ទុកច្រើនពេកនៃប្រព័ន្ធយត្តិធម៌។

image-1

ប៉ុន្តែក្រុមអ្នករិះគន់យល់ថាអាជ្ញាធរមិនប្រាកដជាមានកម្លាំងការងារគ្រប់គ្រាន់ដើម្បីរ៉ាប់រងធ្វើកិច្ចការនេះទេ។ ដូចនេះ វាអាចនឹងនាំឲ្យសមាគមស្របច្បាប់ក្លាយជាសមរភូមិជួរមុខនៃការលក់កញ្ឆាខុសច្បាប់។ សសរស្ដម្ភដ៏សំខាន់នៅក្នុងផែនការរបស់រដ្ឋាភិបាលក៏ជាយុទ្ធនាការបញ្ជ្រាបការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់កញ្ឆាផងដែរ។ ដូចនេះ ការប្រើប្រាស់កញ្ឆាមិនអាចអនុញ្ញាតឲ្យប្រើប្រាស់ដោយសេរីនោះទេ។

ត្រូវតែប្រើប្រាស់មានដែនកំណត់។ ខាងលើនេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លោកខាល.ឡូតថឺបាក់ (Karl Lauterbach)។ សព្វថ្ងៃនេះ, មនុស្សប្រើប្រាស់កញ្ឆាចេះតែកើនឡើង និងបង្កបញ្ហាជាច្រើន។ ដូច្នេះ យើងមិនអាចបណ្ដោយឲ្យទិដ្ឋភាពបែបនេះកើតឡើងដោយគ្មានការទប់ស្កាត់ទេ។

weed-1

នៅប្រទេសអាល្លឺម៉ង់, ចំនួនអ្នកធ្លាប់ប្រើប្រាស់កញ្ឆាអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំបានហក់ឡើងខ្ពស់សឹងតែទ្វេមួយជាពីរកាលឆ្នាំ២០២១។ មនុស្សពេញវ័យជាក្រុមដែលមានបញ្ហាសុខភាពដោយសារគ្រឿងញៀនប្រភេទកញ្ឆា។

ដូច្នេះ សេចក្ដីព្រាងច្បាប់ថ្មីរបស់អាល្លឺម៉ង់ដាក់កម្រិតកំណត់ឲ្យមនុស្សវ័យក្មេងអាចទិញកញ្ឆា៣០ក្រាមក្នុង១ខែ។ ចំណែកអ្នកដែលមានអាយុច្រើនជាងនេះអាចទិញកញ្ឆា៥០ក្រាមក្នុង១ខែ៕