Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ តិច ឬច្រើន ប្រាក់ឈ្នួលកម្មករ-និយោជិតឆ្នាំ ២០២៤ ត្រូវតែឡើងដាច់ខាត

Media LNN | Aug 29, 2023
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ តិច ឬច្រើន ប្រាក់ឈ្នួលកម្មករ-និយោជិតឆ្នាំ ២០២៤ ត្រូវតែឡើងដាច់ខាត
Clinic narith

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ត្រូវលៃយ៉ាងណាដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៤ឱ្យបាន។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងការងារត្រូវខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដាច់ខាតត្រូវតែដំឡើង មិនថាតិចឬច្រើនឡើយ ហើយត្រូវគិតគូរឱ្យបានដំណឹងមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌមកដល់»។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ផងដែរថា បានជាត្រូវពន្លឿនការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានឆាប់បែបនេះ គឺដើម្បីឱ្យកម្មករនិយោជិតទាំងអស់ មានដំណឹងល្អយកទៅប្រាប់ក្រុមគ្រួសារដែលរង់ចាំជួបនៅឯស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕