Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិននៅតែកំណត់យកវិស័យអចលនទ្រព្យធ្វើជាកត្តាចម្បងដើម្បីជំរុញកំណើនសេដ្ឋកិច្ចទាំងមូលរាប់ទាំងទីផ្សារភាគហ៊ុន

Media LNN | Sep 04, 2023
ចិននៅតែកំណត់យកវិស័យអចលនទ្រព្យធ្វើជាកត្តាចម្បងដើម្បីជំរុញកំណើនសេដ្ឋកិច្ចទាំងមូលរាប់ទាំងទីផ្សារភាគហ៊ុន
Clinic narith

ខណៈដែលទីផ្សារភាគហ៊ុនសកល កំពុងស្ថិតក្នុងស្ថានភាពនៅថេរ ដែលជំរុញដោយភាពធន់នៃទីផ្សារការងារ និងវិស័យសេវាកម្ម អ្នកវិភាគទូទៅហាក់មានជំហរប្រុងប្រយ័ត្នជាងមុន ទាំងនៅមានសុទិដ្ឋិនិយម។ ខណៈពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយនិន្នាការម៉ាក្រូសេដ្ឋកិច្ចនៅតែពិបាកកំណត់ទិសដៅឱ្យបានជាក់លាក់ អ្នកជំនាញបានមើលឃើញថាមានកាតាលីករដ៏មានសក្តានុពលធំៗចំនួន០៣ ដែលអាចជម្រុញទីផ្សារភាគហ៊ុនអាស៊ី យ៉ាងហោចនៅត្រឹមពាក់កណ្តាលចុងក្រោយនៃឆ្នាំ ២០២៣ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សារភាគហ៊ុនរបស់សារព័ត៌មាន Schroders ។

ទីមួយ សន្ទុះកំណើនប្រាក់ចំណូលសាជីវកម្មអាស៊ីកំពុងលេចឡើងជាសញ្ញានៃក្តីសង្ឃឹម។ ជាដំបូង ផលប៉ះពាល់នៃអតិផរណាលើប្រាក់ចំណេញបានថមថយសន្ទុះ ដោយសារក្រុមហ៊ុនទូទៅហាក់មានបទពិសោធន៍ចាស់ទុំជាងមុន ក្នុងការសម្របខ្លួនជាមួយបញ្ហាប្រឈមថ្មីៗ។ កត្តាគួរឱ្យកត់សម្គាល់មួយទៀត គឺសមត្ថភាពរបស់ពួកគេក្នុងការផ្ទេរបន្ទុកនៃការចំណាយកើនឡើងទៅដល់អ្នកប្រើប្រាស់។ សន្ទុះវិជ្ជមាននៃប្រាក់ចំណូលនេះ អាចជាដើមទុនថ្មីក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។

ទីពីរ ការទាក់ទាញនៃទីផ្សារភាគហ៊ុនចិន A-shares  និងទីផ្សារភាគហ៊ុនហុងកុង នៅតែមានតម្លៃខ្ពស់និងបន្តទាក់ទាញវិនិយោគក្នុងកម្រិតមធ្យមគួរឱ្យកត់សម្គាល់មួយ ទោះបីជាមិនច្រើនរហូតដល់អាចស្តារសេដ្ឋកិច្ចបានវិញភ្លាមៗក៏ដោយ។ ប្រសិនបើចិនដីគោកអនុវត្តវិធានការជំរុញសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពណាមួយ ដែលអាចជួយពង្រឹងទំនុកចិត្តវិនិយោគិនឡើងវិញបាន ឧទាហរណ៍ដូចជាការបើកឱ្យមានការទិញភាគហ៊ុន A-shares ពីសំណាក់វិនិយោគិនបរទេសបាននោះ ពេលនោះទីផ្សារភាគហ៊ុនក្នុងតំបន់ អាចនឹងមានការកើនឡើងនៅចុងឆមាសចុងក្រោយនៃឆ្នាំ ២០២៣។ ស្រដៀងគ្នានេះដែរ ទីផ្សារភាគហ៊ុនជប៉ុនបង្ហាញពីភាពទាក់ទាញពិសេសរបស់ខ្លួន ដែលជំរុញដោយការកែលម្អសេដ្ឋកិច្ចក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការកើនឡើងនាពេលថ្មីៗនេះ គេសង្កេតឃើញនៅតែមានការប្រុងប្រយ័ត្នខ្ពស់ទាំងក្នុងចំណោមអ្នកវិភាគផ្សារភាគហ៊ុន ទាំងចំណោមអ្នកវិនិយោគផ្ទាល់ ដើម្បីជៀសវាងការប្រមើលលឿនជាងពេលវេលាដែលទីផ្សារងើបឡើងពិតប្រាកដខ្លាំងពេក។

ជាងនេះទៅទៀត យុទ្ធសាស្ត្រគាំទ្រផ្នែកឧស្សាហកម្មរបស់ចិនដីគោក បានកំណត់យកវិស័យអចលនទ្រព្យធ្វើជាកត្តាចម្បងដើម្បីជំរុញកំណើនសេដ្ឋកិច្ចទាំងមូលរាប់ទាំងទីផ្សារភាគហ៊ុនផង ។ វិស័យផ្សេងទៀត ដូចជាវិស័យយានយន្តដោយប្រើប្រភពថាមពលថ្មី វិស័យថាមពលកកើតឡើងវិញ សេវាកម្មអ្នកប្រើប្រាស់ និងឧបករណ៍អេឡិចត្រូនិក ដែលគាំទ្រ គោលនយោបាយជាតិ កំពុងត្រូវបានចាត់វិធានការដែលនឹងធានាបាននូវគន្លងកំណើនធុរកិច្ចដែលមានស្ថេរភាពជាងមុន។ ឧស្សាហកម្មទាំងនេះ ត្រូវបានគេគ្រោងឡើងតាមកម្មវត្ថុជាក់លាក់ដើម្បីកែទម្រង់ទិដ្ឋភាពសេដ្ឋកិច្ចថ្មីរបស់ប្រទេសចិន និងជាពិសេសគឺដើម្បីបង្ហាញពីឱកាសវិនិយោគសម្រាប់អ្នកវិនិយោគ។

ពីពេលនេះរហូតទៅដល់បំណាច់ឆ្នាំ កត្តាសំខាន់ៗទាំងនេះផ្តល់ជាសមូហភាពនូវការយល់ដឹងអំពីគន្លងនៃភាគហ៊ុនអាស៊ី។ ទោះបីជាសកម្មភាពវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនហាក់នៅតែមានការប្រយ័ត្នប្រយែងដដែលក៏ដោយ ក៏កាតាលីករទាំងបីនេះ នៅតែមានឥទ្ធិពលលើការសម្រេចចិត្តវិនិយោគលើទីផ្សារភាគហ៊ុន៕