Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ៊ុយក្រែន ដកតំណែងរដ្ឋមន្ត្រីការពារជាតិខ្លួនភ្លាមៗ ក្រោយពេលរកឃើញជាប់ទាក់ទងនឹងអំពើពុករលួយ

Admin Alynana | Sep 04, 2023
អ៊ុយក្រែន ដកតំណែងរដ្ឋមន្ត្រីការពារជាតិខ្លួនភ្លាមៗ ក្រោយពេលរកឃើញជាប់ទាក់ទងនឹងអំពើពុករលួយ
Clinic narith

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកបានសម្រេចចិត្តផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន ចំពេលដែលកំពុងមានសង្គ្រាមរ៉ាំរ៉ៃជាមួយប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

នៅក្នុងវីដេអូថ្លែងសន្ទរកថា លោក Zelenskyy បាននិយាយថា លោកនឹងដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Oleksii Reznikov ដោយនឹងស្នើសុំសភានៅក្នុងសប្តាហ៍នេះ ដើម្បីជំនួសមកវិញដោយប្រធានមូលនិធិឯកជនភាវូបនីយកម្ម (privatisation fund) លោក Rustem Umierov ។

ក្នុងនោះផងដែរ ការសម្រេចចិត្តនេះ កើតឡើងចំពេលមានការបង្ក្រាបអំពើពុករលួយក្នុងប្រទេសអ៊ុយក្រែន ដែលលោកប្រធានាធិបតីរូបនេះចង់លុបបំបាត់ចោល ដោយសារតែទីក្រុង Kyiv កំពុងដាក់សំណើរចូលរួមជាសមាជិកសហភាពអឺរ៉ុប ខណៈភាពរសើបខ្លាំងរបស់សាធារណៈជនទាក់ទងនឹងអំពើពុករលួយ និងវិវាទសង្គ្រាមរ៉ាំរ៉ៃជាមួយរុស្ស៊ី អាចជាឧបសគ្គរារាំងអ៊ុយក្រែនក្នុងការទទួលបានសមាជិកភាពនៅ EU។

សូមជម្រាបដែរថា តាំងពីខែវិច្ឆិកាឆ្នាំ ២០២១មក រដ្ឋមន្ត្រីការពារជាតិ លោក Reznikov បានជួយធានានូវជំនួយយោធារបស់លោកខាងលិចរាប់ពាន់លានដុល្លារ ដើម្បីជួយដល់កិច្ចខឹតខំប្រឹងប្រែងសង្គ្រាម ប៉ុន្តែត្រូវបានជាប់គាំង ដោយសារការចោទប្រកាន់អំពីភាពពុករលួយជុំវិញក្រសួងរបស់លោក តែយ៉ាងណាលោកបានតបទៅវិញថា វាគឺជាការលាបពណ៌ប៉ុណ្ណោះ៕