Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រមណីយដ្ឋានអង្គរ ទទួលបានប្រាក់ចំណូលជាង ២៣លានដុល្លារអាម៉េរិកក្នុងរយៈពេល៨ខែ

Admin Alynana | Sep 05, 2023
រមណីយដ្ឋានអង្គរ ទទួលបានប្រាក់ចំណូលជាង ២៣លានដុល្លារអាម៉េរិកក្នុងរយៈពេល៨ខែ
Clinic narith

សៀមរាប៖ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៣នេះ រមណីយដ្ឋានអង្គរ ទទួលបាន ភ្ញៀវទេសចរអន្តរជាតិប្រមាណជិត ៥សែននាក់ និងទទួលបានប្រាក់ចំណូលជាង ២៣លាន ដុល្លារ កើនឡើង៤ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល ៨ខែដំបូង ឆ្នាំ ២០២៣ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិជាង ៥សែននាក់ ដែលរកប្រាក់ចំណូលបាន ២៣លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា ក្នុងខែសីហា ឆ្នាំ២០២៣ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋាន អង្គរ សម្រេចបានជិត ៦ម៉ឺនសំបុត្រ ដោយផ្តល់ចំណូលជាង ២លាន ៧សែន ដុល្លារអាម៉េរិក កើនឡើងជាង ១៥៨ភាគរយ៕