Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ពូទីន ថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអាចបន្តជាថ្មីបាន លុះត្រាតែធ្វើតាមលក្ខខណ្ឌរបស់រុស្ស៊ី

Admin Alynana | Sep 05, 2023
លោក ពូទីន ថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអាចបន្តជាថ្មីបាន លុះត្រាតែធ្វើតាមលក្ខខណ្ឌរបស់រុស្ស៊ី
Clinic narith

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានរំលឹកជាថ្មីថា រុស្ស៊ីនឹងត្រៀមខ្លួនជាស្រេចដើម្បីវិលទៅរកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅប៉ុន្តែលុះត្រាតែគេបំពេញតាមលក្ខខណ្ឌរបស់រុស្ស៊ី។

ការបញ្ជាក់ជាថ្មីរបស់លោក ពូទីន នេះបានធ្វើឡើងបន្ទាប់ពីលោកបានជួបជាមួយប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្គាន កាលពីថ្ងៃចន្ទនៅទីក្រុងរមណីយដ្ឋានសូឈី (Sochi) នៅប្រទេសរុស្ស៊ី។ លោកពូទីន តែងតែរិះគន់បណ្ដាប្រទេសបស្ចិមលោកជារឿយៗជុំវិញកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិមួយនេះដែលរុស្ស៊ីបានចាកចេញកាលពីខែកក្កដា។ 

លោក ពូទីន ក៏បាននិយាយដែរថា បំពង់បង្ហូរឧស្ម័នរបស់    រុស្ស៊ីទៅកាន់ប្រទេសតួកគីកំពុងស្ថិតក្រោមការវាយប្រហារឥតឈប់ឈរ ហើយច្រករបៀងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិមិនគួរត្រូវបានគេប្រើសម្រាប់គោលបំណងយោធានោះឡើយ។ 

លោក ពូទីន ក៏បានបន្ថែមដែរថា សំណើផ្គត់ផ្គង់គ្រាប់ធញ្ញជាតិមួយលានតោនទៅកាន់ប្រទេសអាហ្រ្វិកតាមរយៈតួកគី ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសកាតាគឺគ្មានបំណងធ្វើជាជម្រើសជំនួសឱ្យកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនេះទេ៕