Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តោះបីទិន្នផលស្រូវធ្លាក់ចុះ តែកសិករខេត្តបាត់ដំបងរីករាយវិញ នៅពេលតម្លៃស្រូវឡើងខ្ពស់ក្នុងឆ្នាំនេះ

Admin Alynana | Sep 05, 2023
តោះបីទិន្នផលស្រូវធ្លាក់ចុះ តែកសិករខេត្តបាត់ដំបងរីករាយវិញ នៅពេលតម្លៃស្រូវឡើងខ្ពស់ក្នុងឆ្នាំនេះ
Clinic narith

បាត់ដំបង៖ ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ទោះបីទិន្នផលស្រូវធ្លាក់ចុះ ដោយសារគ្រោះរាំងស្ងួតក៏ដោយ។

សូមបញ្ជាក់ថា ​តម្លៃស្រូវប្រភេទស្រងែ ក្នុងស្រុកមោងឫស្សី នាពេលបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ១២៥០ទៅ១៣១០រៀល ក្នុងមួយគីឡូក្រាម ​ខណៈស្រូវប្រភេទអូអឹម ​និងស្រូវប្រភេទផ្សេងៗទៀត​មានតម្លៃចាប់ពី១០០០រៀលឡើង ទៅក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយខ្ពស់គួរសម​បើធៀប​ជាមួយ​ឆ្នាំមុនៗ។

ប្រជាកសិកររស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ​បានបង្ហាញទឹកមុខសប្បាយ​រីករាយដែលតម្លៃស្រូវក្នុងឆ្នាំ២០២៣នេះ ហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ​កន្លងមក។ កសិករជឿជាក់ថា ​ក្រោមការដឹកនាំ​របស់​សម្ដេចធិបតី​ ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល​នឹងជួយរក្សា​តម្លៃស្រូវឱ្យបាននៅខ្ពស់។

ទន្ទឹមនឹងភាពសប្បាយរីករាយជាមួយស្រូវបានថ្លៃ ​ប្រជាកសិករ ​បានស្នើដល់អាជ្ញាធរ ​និងសហគមន៍​ប្រើប្រាស់​ទឹក​សូមគិតគូរបែងចែកទឹកឱ្យបានស្មើភាពគ្នា​ដល់​ប្រជាកសិករ​នៅ​គ្រប់តំបន់​នៅ​ឆ្នាំ​បន្ទាប់ៗ កុំឱ្យបានតែអ្នករស់នៅប៉ែកខាងលើ ​ហើយតំបន់​ខាងក្រោមអត់ទទួល​បានទឹក​គ្រប់គ្រាន់​នោះ។

ជាមួយគ្នានេះ​ ប្រជាកសិករ​បានបង្ហាញការសាទរ និងគាំទ្រ​ចំពោះគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិទី៧ ​ដែលផ្ដល់អាទិភាព​ដល់ការលើកស្ទួយជីវភាពកសិករ ​បង្កើនទីផ្សារ និង​ដំឡើងថ្លៃកសិផលជាដើម ​ហើយជាពិសេសនោះ គឺការត្រៀមបញ្ជូនអ្នកជំនាញ​បច្ចេកទេស​កសិកម្ម​មកតាមមូលដ្ឋាន ដើម្បីជួយកសិករ៕