Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សាខាពន្ធដារខណ្ឌសែនសុខ ច្រានចោលព័ត៌មានមិនពិតចោទប្រកាន់ថា មន្ត្រីពន្ធដារសែនសុខ បោកយកលុយបង់ពន្ធរត់

Admin Alynana | Sep 18, 2023
សាខាពន្ធដារខណ្ឌសែនសុខ ច្រានចោលព័ត៌មានមិនពិតចោទប្រកាន់ថា មន្ត្រីពន្ធដារសែនសុខ បោកយកលុយបង់ពន្ធរត់
Clinic narith

(ភ្នំពេញ)៖ សាខាពន្ធដារខណ្ឌសែនសុខ បានចេញសេចក្តីបំភ្លឺមួយ បន្ទាប់ពីមានព័ត៌មានមិនពិតមួយចំនួន ត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គម Facebook ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាព និងមន្រ្តីពន្ធដារ សាខាខណ្ឌសែនសុខ។

សាខាពន្ធដារខណ្ឌសែនសុខ បានលើកឡើងថា ថ្មីៗនេះ មានការបង្ហោះព័ត៌មានថា មានមន្ត្រីពន្ធដារខណ្ឌសែនសុខម្នាក់ ត្រូវបានម្ចាស់ក្រុមហ៊ុន សាន់ ហ្វីត ប្តឹងទៅតុលាការ រឿងបោកលុយ ដើម្បីរត់ការបង់ពន្ធផ្តាច់ តែក្រោយមកបានលុយ បាត់ស្រមោលឈឹង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

សាខាពន្ធដារខណ្ឌសែនសុខ សូមបំភ្លឺថា «លោក រស់ សុមេធ ពុំមែនជាមន្ត្រីសាខាពន្ធដារខណ្ឌសែនសុខទេ ហើយបុគ្គលឈ្មោះ រស់ សាមេធ ក៏ពុំមានឈ្មោះ ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែរ»៕