Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រោងចក្រ​ផលិតស្បែកជើងកីឡា​​មួយនៅកម្ពុជា ប្រកាស​បិទ ដោយសារ​គ្មា​ន​ការ​បញ្ជាទិញ

Admin Alynana | Sep 27, 2023
រោងចក្រ​ផលិតស្បែកជើងកីឡា​​មួយនៅកម្ពុជា ប្រកាស​បិទ ដោយសារ​គ្មា​ន​ការ​បញ្ជាទិញ
Clinic narith

ភ្នំពេញ ៖ ក្រុមហ៊ុន​ ASF Sporting Good Co.,Ltd ដែលមានប្រតិបត្តិការ​នៅក្នុងប្រទេស​ចាប់តាំងពីឆ្នាំ ២០១៧ មក​បានប្រកាស​បិទ​រោងចក្រ​ឈប់ដំណើរការ ចាប់ពីថ្ងៃទី០១ តុលា ឆ្នាំ ២០២៣​ ដោយ​សារតែ​មិន​មានអ្នកបញ្ជាទិញ ។

នៅថ្ងៃទី​២៥ កញ្ញា ២០២៣ ក្រុមហ៊ុន ASF Sporting Good Co.,Ltd បាន​​ប្រកាស​ជូនដំណឹង​ដល់​កម្មករ កម្ម​ការិ​នី និង​បុគ្គលិក​ទាំង​អស់​របស់ខ្លួនថា ដោយសារវិបត្តិ​សេដ្ឋ​កិច្ច​សាកល​ និងសង្គ្រាម​រវាង​រស្ស៊ី​និង​អ៊ុយ​ក្រែន​ ដែល​នាំឱ្យ​រោងចក្រ​នេះ​មិន​មាន​ការ​បញ្ជិទិញតទៅទៀត ហើយ​ក្រុមហ៊ុនក៏អស់​លទ្ធភាព​ក្នុង​ការ​រង់ចាំ​ការ​បញ្ជា​ទិញពី​ភ្ញៀវ​ត​ទៅ​ទៀតដែរ ដូច្នេះក្រុមហ៊ុន​សូម​ជូនដំណឹង​ពីការ​បិទ​រោង​ចកក្រ​ឈប់ដំណើរ​ទាំងស្រុង​​ចាប់ពីថ្ងៃទី០១ ខែ តុលា ឆ្នាំ ២០២៣នេះតទៅ ។​

រោងចក្រ​មួយនេះ​មានទីតាំង​នៅតាមបណ្ដោយផ្លូវជាតិលេខ​ ភូមិ​ធ្លក ឃុំ ជង្រុក​ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែល​មានកម្មករ​ កម្មការិនីប្រមាណ៥០០នាក់ ដែល​មានថៅកែ​ជាជនជាតិចិន ។​

បើតាម​របាយការណ៍​របស់​ក្រសួងការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា​បានឱ្យដឹងថា​នៅក្នុង​ឆ្នាំ ២០២៣​នេះ មានរោងចក្រ​ជាច្រើនបានបិទទ្វារ និងព្យួរការ​ងារ តែក្នុងឆ្នាំនេះដែរ​ក៏មានរោងចក្រ​ជាច្រើនទៀត​បាន​សុំ​ដំ​ណើរការ​និង​វិនិយោគ​នៅកម្ពុជា ដូច្នេះ​ក្នុងឆ្នាំ ២០២៣​នេះ រោងចក្រ​នៅកម្ពុជា​មានបើក​មានបិទ  ។

យ៉ាងណាក្ដី​បើតាមរបាយការណ៍​ធនាគារអភិវឌ្ឍន៍​អាស៊ី​បានបង្ហាញផងដែរថា ក្នុង​រយៈពេល​៦ខែដើមឆ្នាំ ២០២៣​នេះ ការ​នាំចេញផលិតផលសម្លៀក​បំពាក់ និងស្បែកជើង​ទៅកាន់ទីផ្សារ​ក្រៅប្រទេស​បានធ្លាក់​ចុះរហូតដល់​១៨,៦​ភាគរយ​ធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ ២០២២​  ៕