Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ខេត្ត ៥ ប្រឈមនឹងកម្ពស់ទឹកកើនឡើង ដោយសារជំនន់ទឹកភ្លៀងរាយប៉ាយក្នុងរយៈពេល ៣-៤ ថ្ងៃកន្លងមកនេះ

Admin Alynana | Sep 28, 2023
ខេត្ត ៥ ប្រឈមនឹងកម្ពស់ទឹកកើនឡើង ដោយសារជំនន់ទឹកភ្លៀងរាយប៉ាយក្នុងរយៈពេល ៣-៤ ថ្ងៃកន្លងមកនេះ
Clinic narith

ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣នេះថា បើទោះបីជាសម្ពាធទាបសកម្មបានអស់ឥទ្ធិពល ប៉ុន្តែភ្លៀងដែលបានធ្លាក់រាយប៉ាយក្នុងរយៈពេល ៣-៤ ថ្ងៃកន្លងមកនេះ ​មានបរិមាណច្រើន បង្កឱ្យផ្លូវទឹកមួយចំនួន​ក្នុងភូមិសាស្ត្រខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន​មានការកើនឡើងជាបន្តបន្ទាប់។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយមក៏បានណែនាំឱ្យប្រធាន​មន្ទីរនៅតាមបណ្ដា​ខេត្ត​ទាំង ៥ បង្កើនការយកចិត្តទុកដាក់តាមដានស្ថានភាពកម្ពស់ទឹក និងផ្សព្វផ្សាយឱ្យបានទាន់​ពេលវេលា៕

384236907_329712826383967_4593755924771633388_n383850312_329712519717331_8018354080702068842_n