Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសធំ ៣ ដែលនាំចូលទំនិញចូលមកកម្ពុជាច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍

Media LNN | Sep 28, 2023
ប្រទេសធំ ៣ ដែលនាំចូលទំនិញចូលមកកម្ពុជាច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍
Clinic narith

យោងតាម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ប្រទេសចិន វៀតណាម និងថៃជាប្រទេសដែលនាំចូលទំនិញច្រើនជាងគេបំផុតនៅអាស៊ី។ ក្នុងនោះត្រឹមរយៈពេលតែ ៨ខែ ឆ្នាំ ២០២៣ កម្ពុជាបានចូលទំនិញពីប្រទេសទាំង ៣ ក្នុងតម្លៃជាទឹកប្រាក់ប្រមាណជា ១១,៥ ពាន់លានដុល្លារ ដែលស្មើនឹង ៧០,៨% នៃការនាំចូលសរុប។

ក្នុងនោះដែរ ប្រទេសចិនបានឈរនៅលើកំពូលតារាងក្នុងការនាំចូលមកកម្ពុជាដែលមានតម្លៃរហូតដល់ទៅ ៧.២ពាន់លានដុល្លារ ស្មើនឹង ៤៣.៩% ដែលចំនួននេះមានការធ្លាក់ចុះ ០.៦% បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលពីប្រទេសវៀតណាមបានធ្លាក់ចុះ ១១.៧% មកនៅត្រឹម ២.៥ ពាន់លានដុល្លារអាមេរិក ចំពោះការនាំចូលពីប្រទេសថៃ បានធ្លាក់ចុះ ២៥.៨% មកនៅត្រឹម ១.៩ ពាន់លានដុល្លារអាមេរិក។
C

បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការនាំចូលពីប្រទេសចិន វៀតណាម និងថៃ បំពេញតម្រូវការស្ទើរតែទាំងអស់របស់កម្ពុជា ចាប់ពីអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រធំៗ ខណៈដែលរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៣ នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេស ថៃ វៀតណាម និង ចិន មានចំនួនប្រមាណជា ៣.៤ពាន់លានដុល្លារ នៃការនាំចេញសរុប ១៥.៧ពាន់លានដុល្លារ។

គួរបញ្ជាក់ផងដែរថា ក្រៅពីប្រទេសចិន វៀតណាម និង ថៃ កម្ពុជាក៏បាននាំចូលទំនិញសំខាន់ៗពីប្រទេសផ្សេងៗទៀត ដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន តៃវ៉ាន់ (ចិន) ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េផងដែរ៕
How to Start Import Export Business in India