Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកឧត្តម ឃួង ស្រេង ប្រកាសឱ្យអាជ្ញាធរ មិនឱ្យយកលុយពីអាជីវករលក់តាមកញ្ចែងល្អីនិងត្រូវបញ្ចុះតម្លៃទឹក ភ្លើងនៅតាមទីផ្សារ

Media LNN | Sep 28, 2023
ឯកឧត្តម ឃួង ស្រេង ប្រកាសឱ្យអាជ្ញាធរ មិនឱ្យយកលុយពីអាជីវករលក់តាមកញ្ចែងល្អីនិងត្រូវបញ្ចុះតម្លៃទឹក ភ្លើងនៅតាមទីផ្សារ
Clinic narith

 

(ភ្នំពេញ)៖ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីជម្រុញឱ្យពិនិត្យបានហ្មត់ចត់ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែង ល្អី ជាមួយនឹងការរកទីតាំងឱ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល ដោយការងារនេះទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារត្រូវ ពិនិត្យឱ្យ បានហ្មត់ចត់។
១៤

ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថាននៅជុំវិញនិងក្នុងផ្សារ ហើយអ្វីដែលសំខាន់មួយទៀតនោះគឺ គណៈកម្មការផ្សារត្រូវមានភាពស្និទ្ធស្នាល រ៉ាក់ទាក់ជាមួយបងប្អូនអាជីវករក្នុងនិងក្រៅប្រព័ន្ធឱ្យបានល្អ ។
១៥

ឯកឧត្តម បានបញ្ជាក់ថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ជំរុញឱ្យមានការគ្រប់គ្រង់ផ្សាររដ្ឋទាំង២៥ផ្សារ បានកាន់តែមានភាពល្អប្រសើរឡើង ទាំងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានជុំវិញនិងនៅក្នុងផ្សារ សំដៅធ្វើយ៉ាងណាទទួលបានការគោរព និងស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ៕
១៦