Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សថ្មីមួយថែមទៀត ដែលមានលោក ប៉ាត មុន្នី

Admin Alynana | Sep 28, 2023
ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សថ្មីមួយថែមទៀត ដែលមានលោក ប៉ាត មុន្នី
Clinic narith

 

ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សថ្មីមួយ មានឈ្មោះថា «គណបក្សជំនាន់ថ្មី» ដែលមានលោក ប៉ាត មុន្នី ជាតំណាងស្ថាបនិកគណបក្ស។ គណបក្សថ្មីនេះ មានទីស្នាក់ការកណ្តាលនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នេះបើតាមលិខិតរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

តាមរយៈលិខិតនេះ ក្រសួងមហាផ្ទៃ បានស្នើដល់លោក ប៉ាត មុនី្ន ដែលជាតំណាងស្ថាបនិកគណបក្ស ត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្សឡើងវិញ ដោយអនុលោមតាមការកំណត់ក្នុងបញ្ញត្តិមាត្រា១១ថ្មី ត្រង់កថាខណ្ឌទី៣ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ហើយត្រូវផ្ញើមកក្រសួងមហាផ្ទៃជាកំណត់។

 

ទន្ទឹមនេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សជំនាន់ថ្មី ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ៕

image-2391