Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងការបរទេសអាមេរិក៖ សារអេឡិចត្រូនិកចំនួន៦០.០០០ ត្រូវបានលួចក្នុងការវាយប្រហាតាមអ៊ីនធឺណិត

Media LNN | Sep 29, 2023
ក្រសួងការបរទេសអាមេរិក៖ សារអេឡិចត្រូនិកចំនួន៦០.០០០ ត្រូវបានលួចក្នុងការវាយប្រហាតាមអ៊ីនធឺណិត
Clinic narith

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សារអេឡិចត្រូនិកប្រមាណ៦០.០០០សារ ត្រូវបាន លួចពីក្រសួងក្នុងការវាយប្រហារតាមអ៊ីនធឺណិត ដែលតាមការរាយការណ៍ ត្រូវបានប្រព្រឹត្តដោយក្រុមចោរព័ត៌មានវិទ្យា មានមូលដ្ឋាននៅប្រទេសចិន។

អ្នកនាំពាក្យ លោក Matthew Miller បានបង្ហាញបញ្ហានេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍។ លោកនិយាយថា ប្រព័ន្ធបែងចែកព័ត៌មានសម្ងាត់ពុំត្រូវបានចូលលួចនោះទេ។

ក្រុមហ៊ុន Microsoft បានប្រកាសកាលពីខែកក្កដាថា ក្រុមចោរព័ត៌មានវិទ្យា មានមូលដ្ឋាននៅប្រទេសចិន បានចូលលួចគណនីសារអេឡិចត្រូនិក ជាប់ពាក់ព័ន្ធជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការចំនួនប្រមាណ ២៥។ ក្រសួងការបរទេស បានបញ្ជាក់ពីការបំពាននេះ ហើយកំពុងស៊ើបអង្កេតលើករណីនេះ។

ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក និយាយថាគណនីសារអេឡិចត្រូនិករបស់ក្រសួងការបរទេសចំនួន១០ ត្រូវបានចូលលួច។ ពួកគេបាននិយាយថាសារអេឡិចត្រូនិកចំនួន៩ ក្នុងចំណោម១០ ជាកម្មសិទ្ធរបស់មន្ត្រីបម្រើការងារលើកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ អ្នកសារព័ត៌មានម្នាក់ បានសួរលោក Miller ថាតើក្រសួងការបរទេស បានកំណត់ដោយឯករាជ្យថាតើនណានៅពីក្រោយការវាយប្រហារនេះ។ លោក Miller បានឆ្លើយតបថាយើងគ្មានហេតុផលសង្ស័យចំពោះការរួមចំណែកថា ក្រុម Microsoft បានធ្វើឡើងជាសាធារណៈនោះទេ។

រដ្ឋាភិបាលអាមេរិក កំពុងប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីប្រទេសចិន។ក្រសួងនិយាយថា ប្រទេសចិន បានធ្វើសកម្មភាពលួចទិន្នន័យដ៏ឃោឃៅប្រចាំថ្ងៃ ជាមធ្យោបាយមួយព្យាយាមទប់ទល់អំណាចយោធារបស់សហរដ្ឋអាមេរិក។