Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ៊ុយក្រែន ត្រូវការនាំចេញ ៧៥ ភាគរយនៃការប្រមូលផលរបស់ខ្លួននៅឆ្នាំ២០២៣នេះ

Media LNN | Oct 04, 2023
អ៊ុយក្រែន ត្រូវការនាំចេញ ៧៥ ភាគរយនៃការប្រមូលផលរបស់ខ្លួននៅឆ្នាំ២០២៣នេះ
Clinic narith

(កៀវ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmyhal បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកត្រូវការនាំចេញ ៧៥ ភាគរយ នៃដំណាំកសិកម្មរបស់ខ្លួន ពីការប្រមូលផលនៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទីអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២៣។

លោក Shmyhal ត្រូវបានដកស្រង់សម្តីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដូច្នេះថា «ប្រហែល ២៥ភាគរយ នៃគ្រាប់ធញ្ញជាតិដែលប្រមូលបាន គឺគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុករបស់យើង ហើយយើងត្រូវការនាំចេញដែលនៅសល់»។

លោកបានបន្ថែមថា អ៊ុយក្រែនកំពុងពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន តាមរយៈបណ្តាប្រទេសសហភាពអឺរ៉ុប និងកំពង់ផែទន្លេ Danube ក៏ដូចជាតាមរយៈ «ច្រករបៀងគ្រាប់ធញ្ញជាតិថ្មី»។

គួរបញ្ជាក់ថា យោង​តាម​អាជ្ញាធរ កសិករ​អ៊ុយក្រែន​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ប្រមូល​ផល​គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ប្រេង​បាន​ជាង ៧៩ លាន​តោន​នៅ​ឆ្នាំ ២០២៣ ពោល​គឺ​កើន​ឡើង ១០ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន៕