Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦

Media LNN | Oct 05, 2023
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦។

ទិវាគ្រូបង្រៀន ៥ តុលា ជាទិវាមួយដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។

ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការកោតសរសើរចំពោះគំនិតច្នៃបង្កើតឧបករណ៍បច្ចេកវិទ្យា និងចងក្រងសៀវភៅរបស់សិស្សថ្នាក់មធ្យមសិក្សា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតឧបករណ៍បច្ចេកវិទ្យា និងចងក្រងសៀវភៅរបស់សិស្សមធ្យម​សិក្សានេះ បង្ហាញឱ្យឃើញពីការវិវឌ្ឍន៍ប្រកបដោយវិជ្ជមានក្នុងវិស័យអប់រំនៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រលើកម្មវិធីកែទម្រង់អប់រំពីឆ្នាំ២០២៣ ដល់ ២០២៨។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតឱ្យធំ ធ្វើតូច ពោលគិតឱ្យគ្រប់ជ្រុងជ្រោយ តែអនុវត្តន៍ត្រូវជ្រើសយកគន្លឹះ ហើយអនុវត្តន៍ឱ្យចំ និងមានប្រសិទ្ធភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចង់បាននិស្សិតល្អ ត្រូវយកចិត្តទុកដាក់ការអប់រំពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសាលាដំណើរល្អ ត្រូវពឹងផ្អែកសំខាន់លើនាយកសាលា និងគ្រូបង្រៀន។ នាយកសាលាប្រៀបដូចជាម៉ែឪរបស់សាលា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នីតិកាលថ្មីនេះ យកចិត្តទុកដាក់លើការពង្រឹង ច្រើនជាងពង្រីក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យថ្នាក់ដឹកនាំខេត្តយកចិត្តទុកដាក់ខ្ពស់លើការជ្រើសរើសនាយកសាលា និងប្រធានមណ្ឌលសុខភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហិច្ឆតារបស់សម្តេចធ្វើឱ្យសាលារដ្ឋទាំងអស់ផ្នែក​ចំណេះដឹងទូទៅទាំងអស់ ត្រូវតែជាសាលាល្អអាចទទួលយកបាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវប្រើប្រាស់លទ្ធភាពដែលមានពង្រឹងការអប់រំ ដោយមិនត្រូវរង់ចាំការបង្កើតសាលាជំនាន់ថ្មីឱ្យគ្រប់សាលានោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរមិនប្រាកដថាចាញ់កូនសិង្ហបុរី ឬកូនអាមេរិកនោះទេ សំខាន់ផ្តល់ការបណ្តុះបណ្តាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មេដាយមិនចាំបាច់ដល់ជាតូបការទេ មេដាយអ្វីក៏ដោយឱ្យតែបង្ហាញពីស្នាដៃការងារ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្តល់ប្រាក់បៀវត្សដល់គរុសិស្សទាំងអស់ យកតាមមូលដ្ឋានបៀវត្សសរុបគុណនឹង៧០ភាគរយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំខ្លាចនឹងការវិនិយោគបង្កើតធនធានមនុស្សសម្រាប់ជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងរៀបចំការចងក្រងឯកសារប្រវត្តិសាស្ត្រពីសតវត្សរ៍ទី១មក ដើម្បីឱ្យកូនខ្មែរសិក្សារៀនសូត្រ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំរើសថ្មីបើមានហើយ។ សុខចិត្តសន្សំថវិកា ហើយផ្តល់ការលើកទឹកចិត្តដល់មន្ត្រីចាស់ជារឿងប្រសើរជាង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកម្ពុជា មាននាយទាហាន ច្រើនជាងពលទាហាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ម៉ោងនេះ មិនមែនជាម៉ោងបង្ខំដាក់មន្ត្រីធ្វើការទេ តែជាពេលដាក់ឱ្យចំគោលដៅ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សល់លុយជាង ២០០លានដុល្លារ គ្រាន់តែព្យួរចោលគម្រោងមួយចំនួន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាណាព្យាបាលគ្រប់រូប មានអារម្មណ៍មិនខុសពីសម្តេចនោះឡើយ គឺចង់ឱ្យកូនៗរៀនច្រើន ជាជាងសល់ម៉ោងទំនេរធ្វើរឿងដែលមិនល្អ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យយកពីរថ្ងៃក្នុងមួយសប្តាហ៍ ឱ្យសិស្សចូលរួមធ្វើកិច្ចការសង្គម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសាលាទិញឧបករណ៍ពិសោធន៍នានា ដែលផលិតដោយសិស្សខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំសាលានានា យកចិត្តទុកដាក់លើអាហារ ដែលអាចនាំឱ្យប៉ះពាល់សុខភាពសិស្ស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាណាព្យាបាល និងគ្រូបង្រៀន ត្រូវបង្កើតទំនាក់ទំនងជាមួយគ្នា ដើម្បីតាមដានការសិក្សារបស់កូន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំពឹងថា បើអនុវត្តន៍ខ្ជាប់ខ្ជួននូវវិធានកែទម្រង់ដែលរាជរដ្ឋាភិបាលដាក់ចេញ ១០ឆ្នាំខាងមុខ សាលារដ្ឋនឹងទំនើប ហើយវិន័យសិស្សកាន់តែល្អ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ស្តង់ដារសាលាគំរូ ដើម្បីពង្រឹងគុណភាពអប់រំ និងលើកកម្ពស់ឥរិយាបថសិស្ស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖៤៣នាទី នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣៕