Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាមេរិក​ប្រកាស​ពី​វិធានការ​ប្រឆាំងនឹង​ក្រុមហ៊ុន​ចិន និង​មនុស្ស​ដែល​ជួញដូរ​ថ្នាំ​ហ្វេ​តានី​ល​

Admin Alynana | Oct 05, 2023
អាមេរិក​ប្រកាស​ពី​វិធានការ​ប្រឆាំងនឹង​ក្រុមហ៊ុន​ចិន និង​មនុស្ស​ដែល​ជួញដូរ​ថ្នាំ​ហ្វេ​តានី​ល​
Clinic narith

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ បានប្រកាស​ពី​វិធានការ​ប្រឆាំងនឹង​ក្រុមហ៊ុន និង​ប្រជាជន​​ចិន​ដែល​ជួញដូរ​ថ្នាំ​ហ្វេ​តានី​ល​ ​(fentanyl)​ ចូលទៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

​អគ្គមេធាវី​អាមេរិក លោក Merrick Garland បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា​៖ «​នៅទីនេះ ថ្ងៃនេះ ដោយ​ថ្លែង​សារ​ក្នុងនាម​រដ្ឋាភិបាល​សហរដ្ឋអាមេរិក យើង​ដឹងថា​អ្នក​​ណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការបំពុល​ប្រជាជន​អាមេរិក​ដោយសារ​ធាតុ​ហ្វេ​តានី​ល​»​។​

​លោក​បន្តថា​៖ «​យើង​ដឹងថា​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ហ្វេ​តានី​ល​សកល ដែល​ចុងក្រោយ​ធ្វើឱ្យ​ពលរដ្ឋ​​អាមេរិកាំង​ស្លាប់​ជារឿយៗ ចាប់ផ្តើម​ឡើង​ពី​ក្រុមហ៊ុន​គីមី​នៅក្នុង​ប្រទេស​ចិន​»​។​

​ហ្វេ​តានី​ល ​គឺជា​សារធាតុ​គីមី​ដែល​ប្រើ​សម្រាប់​ផលិត​អាភៀន​សំយោគ​ដ៏​មាន​ឥទ្ធិពល ដែល​ជំរុញឱ្យមាន​ការកើនឡើង​នៃ​ការស្លាប់​ដោយ​ការប្រើប្រាស់​ថ្នាំ​លើស​កម្រិត​នៅ​អាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ក្រោយ​វិធានការ​ប្រឆាំងនឹង​ការជួញដូរ​ថ្នាំ​ប្រភេទ​នេះ ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា ខ្លួន​បានដាក់​ទណ្ឌកម្ម​លើ​មនុស្ស​ចំនួន ២៨​ នាក់ និង​អង្គភាព ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ការរីក​រាលដាល​ជា​អន្តរជាតិ​នៃ​ការជួញដូរ​ឬ​គ្រឿងញៀន​ខុសច្បាប់ រួមទាំង​បណ្តាញ​ដ៏​ធំ​មួយ​មាន​មូលដ្ឋាន​នៅ​ចិន​។​

 

​វា​គឺជា​ការកំណត់​គោលដៅ​លើ​ចិន​ចុងក្រោយបង្អស់​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​ទាក់​ទង​នឹង​បញ្ហា​ថ្នាំ​ហ្វេ​តានី​ល ខណៈ​អាមេរិក​កំពុង​ស្វែងរក​ការ​ទប់​ស្កាត់​ការនាំ​ចូល​ថ្នាំ​ប្រភេទ​នេះ​។​

​ជាមួយគ្នានេះ​ផងដែរ ក្រសួង​​យុត្តិធម៌​អាមេរិក​ក៏បាន​បើក​បង្ហាញ​ពី​ការកាត់ទោស​ចំនួន​៨​សំណុំរឿង ដែល​ចោទប្រកាន់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ចិន​ចំនួន​ ៨ និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំងនោះ​ចំនួន ​១២​ នាក់ ពីបទ​​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​ការផលិត​ហ្វេ​តានី​ល និង​មេ​តំ​ហ្វេ​តា​មីន ការ​ចែកចាយ​ថ្នាំ​អាភៀន​សំយោគ និង​ការលក់​សារធាតុ​គីមី​នេះ​។

​ជុំវិញ​បញ្ហា​ទាក់ទង​នឹង​ក្រុមហ៊ុន​​ចិន​ជួញដូរ និង​ផលិត​ហ្វេ​តានី​ល​ដោយ​ខុសច្បាប់ រដ្ឋាភិបាល​ចិន​តែង​ចេញមុខ​ច្រានចោល​។ ជាថ្មី​ម្ដងទៀត ក្នុងការ​ប្រតិកម្ម​ទៅនឹង​ចំណាត់ការ​ចុងក្រោយ​របស់​អាមេរិក លោក Liu Pengyu អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោនបាន​និយាយថា ប្រទេស​ចិន​ បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​កាល​​ពីថ្ងៃ​អង្គារ ដោយ​បន្ថែមថា រដ្ឋា​ភិ​បាល​ចិន​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ប្រឆាំង​គ្រឿងញៀន​៕​