Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានាធិបតីឥណ្ឌូនេស៊ីប្រកាសថ្កោលទោសចំពោះ «ការកាន់កាប់របស់អ៊ីស្រាអែល» នៅប៉ាឡេស្ទីន

Admin Alynana | Oct 11, 2023
ប្រធានាធិបតីឥណ្ឌូនេស៊ីប្រកាសថ្កោលទោសចំពោះ «ការកាន់កាប់របស់អ៊ីស្រាអែល» នៅប៉ាឡេស្ទីន
Clinic narith

ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្លែងថា «ការលើកឡើងដែលថាតំបន់ប៉ាឡេស្ទីន ជារបស់អ៊ីស្រាអែល» គឺជាដើមហេតុនៃជម្លោះផ្ទុះអាវុធ ដូច្នេះ ត្រូវតែដោះស្រាយ ហើយលោកប្រធានាធិបតីប្រកាសថ្កោលទោសចំពោះ «ការកាន់កាប់របស់អ៊ីស្រាអែល» នៅប៉ាឡេស្ទីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១១ តុលា ២០២៣។

លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានសង្កត់ធ្ងន់ថា «ឫសគល់នៃជម្លោះ គឺការកាន់កាប់ទឹកដីប៉ាឡេស្ទីន ដោយក្រុមអ៊ីស្រាអែល ដូច្នេះ ត្រូវតែដោះស្រាយ ភ្លាមៗ ទៅតាមដែនកំណត់ ដែលបានព្រមព្រៀង ដោយអង្គការសហប្រជាជាតិ»។

ការលើកឡើងរបស់លោកប្រធានាធិបតី ចូកូ វីដូដូ បានធ្វើឡើង ក្នុងពេលដែលក្រុមអ្នកគាំទ្រប៉ាឡេស្ទីនជាច្រើន នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានប្រមូលផ្តុំគ្នា ក្នុងរដ្ឋធានីហ្សាកាតា ក្នុងគោលដៅ អំពាវនាវឲ្យមានសន្តិភាព នៅតំបន់ហ្កាហ្សាផងដែរ។

ប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានជំរុញឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលសំដៅលើក្រុមហាម៉ាស់ ដើម្បីជៀសវាងការកើនឡើងនូវចំនួនអ្នកស្លាប់ និងការខូចខាតទ្រព្យសម្បត្តិ កាន់តែធ្ងន់ធ្ងរ។

ជនជាតិឥណ្ឌូណេស៊ី ចំនួន៤៥ នាក់កំពុងមានវត្តមាន នៅប៉ាឡេស្ទីន ក្នុងនោះ ១០ នាក់ស្ថិតនៅក្នុងតំបន់ ហ្គាហ្សាស្ទ្រីប ដែលជាចំណុចកណ្តាល នៃគោលដៅវាយប្រហារតាមអាកាសរបស់យោធាអ៊ីស្រាអែល នេះបើតាមក្រសួងការបរទេសឥណ្ឌូនេស៊ី។ 

ជាងនេះទៅទៀត ប្រភពបន្តថា ពលរដ្ឋឥណ្ឌូណេស៊ី ចំនួន២៣០នាក់ បាននិងកំពុងចូលរួមកម្មវិធីសាសនា នានា នៅតាមតំបន់ផ្សេងៗ ក្នុងប្រទេសអ៊ីស្រាអែល ទៀតផង៕