Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារកណ្តាលអ៊ីស្រាអែល ប្រកាសលក់​រូបិយប័ណ្ណ​បរទេស ៣០ពាន់លានដុល្លារ ក្រោយផ្ទុះសង្គ្រាម

Admin Alynana | Oct 11, 2023
ធនាគារកណ្តាលអ៊ីស្រាអែល ប្រកាសលក់​រូបិយប័ណ្ណ​បរទេស ៣០ពាន់លានដុល្លារ ក្រោយផ្ទុះសង្គ្រាម
Clinic narith

ធនាគារកណ្តាលរបស់ប្រទេសអ៊ីស្រាអែល បានធ្វើការប្រកាសថានឹងលក់រូបិយប័ណ្ណបរទេសរហូតដល់ទៅ ៣០ពាន់លានដុល្លារ នៅក្នុងទីផ្សារបើកចំហរ ដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណក្នុងស្រុក ចំពេលផ្ទុះសង្គ្រាមជាមួយក្រុម Hamas នៅតំបន់កាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នេះគឺជាលើកដំបូងហើយ របស់ធនាគារកណ្តាលអ៊ីស្រាអែល ដែលបានប្រកាសដាក់លក់រូបិយប័ណ្ណបរទេស បន្ទាប់ពីបានមើលឃើញថាប្រាក់ Shekel របស់ខ្លួន បានធ្លាក់ចុះដល់កម្រិតទាបបំផុត បើធៀបជាមួយនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារកណ្តាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទកន្លងទៅថា ៖ “ធនាគារនឹងដំណើរការលក់នៅក្នុងទីផ្សារ អំឡុងពេលខាងមុខនេះ ដើម្បីធ្វើឱ្យមានការវិលត្រលប់មកកាន់កម្រិតមធ្យមនៃអត្រាប្តូរប្រាក់ Shekel និងដើម្បីផ្តល់មកនូវសាច់ប្រាក់ងាយស្រួលចាំបាច់ សម្រាប់ការបន្តដំណើរការត្រឹមត្រូវនៃទីផ្សារប្តូរប្រាក់” ។

ធនាគារកណ្តាលនេះ ក៏បាននិយាយទៀតផងដែរថា ខ្លួននឹងផ្តល់សាច់ប្រាក់ងាយស្រួលរហូតដល់ចំនួន ១៥ពាន់លានដុល្លារ តាមរយ:យន្តការដោះដូរនៅក្នុងទីផ្សារ ហើយក៏នឹងបន្តតាមដានទីផ្សារទាំងអស់ និងធ្វើសកម្មភាពតាមដែលអាចធ្វើទៅបានជាមួយនឹងយន្តការដែលមានស្រាប់ ។

ជម្រាបជូនផងដែរថា នៅមុនការប្រកាសនេះ ប្រាក់ Shekel បានធ្លាក់ចុះជាង ២% ធៀបទៅនឹងប្រាក់ដុល្លារ ដោយក្នុង១ដុល្លារប្តូរបាន ៣,៩២ Shekel ដែលនេះគឺជាកម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលជិត ៨ ឆ្នាំចុងក្រោយនេះ ៕