Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

​ក្រសួងទេសចរណ៍​បាន​លើក​ពី​សម្រស់​ទឹកធ្លាក់ «​ឆាយ​កី​» ក្នុងស្រុក​ស្រែអំបិល​ដែល​អ្នកទេសចរ មិនគួរ​រំលង

Media LNN | Oct 12, 2023
​ក្រសួងទេសចរណ៍​បាន​លើក​ពី​សម្រស់​ទឹកធ្លាក់ «​ឆាយ​កី​» ក្នុងស្រុក​ស្រែអំបិល​ដែល​អ្នកទេសចរ មិនគួរ​រំលង
Clinic narith

(កោះកុង)៖ «​ឆាយ​កី​» ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដែលមាន​ភ្ញៀវទេសចរ​តិចតួច​ណាស់​បាន​ស្គា​ល់ពី​ទីកន្លែង​នេះ មិន​ថា​ភ្ញៀវ​ជាតិ ឬភ្ញៀវ​អន្តរជាតិ​នោះទេ ក៏​មិនសូវ​ស្គាល់​ពី​ទីកន្លែង​ធម្មជាតិ​មួយ​នេះឡើយ​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

​នៅតាម​ផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ទឹកធ្លាក់ ឆាយ​កី ភ្ញៀវទេសចរ អាច​ទស្សនា​បាន​នូវ​ព្រៃឈើ​ដ៏​ខៀវស្រងាត់​នា​រដូវវស្សា និង​អាច​ទស្សនា​ចម្ការ​ដំណាំ ហូប​ផ្លែ វាលស្រែ​ចម្ការ នៅតាម​ដងផ្លូវ ហើយ​ពេលទៅដល់​ទីនោះ​នឹង​ឃើញ​ទឹកធ្លាក់​ដ៏​ស្រស់ស្អាត កំពុង​លាក់ខ្លួន​នៅក្នុង​ជ្រលង​ភ្នំ​នៃ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ដែល​ស្ថិតនៅក្នុង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​ទឹក​ត្រជាក់​ដូច​ទឹកកក ព្រមទាំង​មាន​ដើមឈើ​ជុំវិញ​ដ៏​ខៀវស្រងាត់ សំឡេង​សត្វ​បក្សាបក្សី​យំ​ឮ​អឺងកង​ពេញ​ព្រៃ ខ្យល់អាកាស​ត្រជាក់​ជាប់ចិត្ត​ដិតអារម្មណ៍ ធ្វើឱ្យ​អ្នក​ដែល​បាន​ទៅដល់​ទីនោះ​ហើយ​គឺ​ច្បាស់​ជា​មិន​ចង់​ត្រឡប់មកផ្ទះ​វិញ​ឡើយ​។​

​ក្រសួងទេសចរណ៍​បាន​ប្រាប់ថា​៖ «​យើង​អាចធ្វើ​ដំណើរ​ពី​ភ្នំពេញ ឆ្ពោះទៅកាន់​ស្រុកស្រែ​អំបិល ខេត្តកោះកុង ហួស​ស្ពាន​ស្រែអំបិល បន្តិច ប្រហែល​ជាង​៥០​ម៉ែត្រ មាន​ផ្លូវ​ក្រាល​គ្រួស​ក្រហម បត់​ស្ដាំ ពី​ស្ពាន​ស្រែអំបិល​ទៅកាន់ ឆាយ​កី មាន​ចម្ងាយ​ប្រមាណ ២១៤ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ចម្ងាយ​ប្រមាណ ៧២​គីឡូម៉ែត្រ ពី​ស្ពាន​ស្រែអំបិល​ខេត្តកោះកុង និង​ចម្ងាយ​ប្រមាណ ជាង ២២​គីឡូម៉ែត្រ ពី​សហគមន៍​អេកូ​ទេសចរណ៍ ឆាយ​រាប»​។​

​គួរបញ្ជាក់​ផងដែរ​ថា ឆាយ​រាប មិនមែនជា​ឈ្មោះ​ភូមិ ឃុំ ឬ​ស្រុក​ឡើយ តែ​ជា​ឈ្មោះ សម្ងាត់ ដែល​ត្រូវបាន​ហៅ​តៗ​គ្នា តាំងពី​ក្នុងអំឡុងពេល​សង្គ្រាម​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​មកម្ល៉េះ​។

 

​ចំពោះ​ស្ថានភាព​ផ្លូវ​ធ្វើដំណើរ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​ដោយ​ជិះ​ម៉ូតូ កង់ គោយន្ដ ឬ​រថយន្ដ​បែប Off-road៕

A36CE20C-B8E2-47B9-B81C-E8232EDEF0AA971721F2-CFF3-4CB3-9FB5-622F87DC83E230CFAC49-4A29-4878-B562-E9FFBED639C9A3E43BAD-D73B-4D51-97B4-0A44A7C6F4C0333D880E-9982-48C7-94CE-0CB58D5F0D8AAE5CED12-E929-4E34-94C7-F0EF36824015E2C91E01-DAFC-4456-A249-1614BEDD657E