Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ ដោយប្ដេជ្ញាថា​នឹង​កម្ទេច​ក្រុម​ហាម៉ាស

Admin Alynana | Oct 16, 2023
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ ដោយប្ដេជ្ញាថា​នឹង​កម្ទេច​ក្រុម​ហាម៉ាស
Clinic narith

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំ​គណៈរដ្ឋ​មន្ត្រី​បន្ទាន់​របស់​អ៊ីស្រាអែល ជាលើកដំបូងកាលពីថ្ងៃអាទិត្យ (១៥ តុលា) ដោយនិយាយថា យុទ្ធនាការ​រួប​រួម​ជាតិ បានផ្ញើសារមួយនៅក្នុងប្រទេស និងក្រៅប្រទេស ខណៈដែលប្រទេសអ៊ីស្រាអែល ត្រៀម​លក្ខណៈ​ ដើម្បី«កម្ទេចក្រុមហាម៉ាស» នៅតំបន់ហ្គាហ្សា។

ដោយមានវត្តមានអតីតសមាជិកសភាបក្សប្រឆាំង លោក Benny Gantz ដែលបាន​ចូល​រួម​ជាមួយ​រដ្ឋាភិបាល រួមជាមួយនឹងសមាជិកមួយចំនួននៃគណបក្សរបស់ខ្លួនកាលពីសប្តាហ៍មុន លោក Netanyahu បាននិយាយថា រដ្ឋមន្ត្រីទាំងអស់កំពុង «ធ្វើការ​ឥត​ឈប់​ឈរ​ជាមួយ​រណសិរ្ស​រួបរួម​ជាតិ»។

លោក Netanyahu បាននិយាយថា «ក្រុមហាម៉ាស គិតថាពួកយើងនឹងត្រូវបានកម្ទេចចោល ប៉ុន្តែ​គឺ​ជាពួកយើងទេ ដែលនឹងកម្ទេចក្រុមហាម៉ាសចោល» ដោយបន្ថែមថា ការបង្ហាញ​នៃ​ការ​រួប​រួមនេះ គឺជាការ «ផ្ញើសារយ៉ាងច្បាស់ទៅកាន់ប្រទេសជាតិ សត្រូវ និងពិភពលោកទាំងមូល»។

កាល​ពីថ្ងៃអាទិត្យផងដែរ ក្រុមកងទ័ពអ៊ីស្រាអែល បានបង្ហាញលោកប្រធានាធិបតី Isaac Herzog​ ពីទិដ្ឋភាពតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញបន្សល់ទុកដោយពួកសកម្មប្រយុទ្ធហាម៉ាស នៅ​ទីក្រុង គីបប៊ុត បេអេរី (Kibbutz Be'eri)។

ទីក្រុង បេអេរី ជាទីក្រុងតូចមួយនៅជិតព្រំដែនជាមួយតំបន់ហ្គាហ្សា ស្ទ្រីប ដែលគ្រប់​គ្រង​ដោយ​ក្រុម​ហាម៉ាស គឺជាសហគមន៍អ៊ីស្រាអែលមួយ ដែលរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលមិនធ្លាប់មានពីមុនមកដោយក្រុមហាម៉ាស។ សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល ហ្សាកា បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា សាកសពជាង ១០០​នាក់ ត្រូវបានរកឃើញនៅក្នុងទីក្រុងបេអេរី នេះផងដែរ៕