Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសអាល្លឺម៉ង់ប្តេជ្ញា ធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារប្រជាពលរដ្ឋជនជាតិជ្វីហ្វ

Admin Alynana | Oct 16, 2023
ប្រទេសអាល្លឺម៉ង់ប្តេជ្ញា ធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារប្រជាពលរដ្ឋជនជាតិជ្វីហ្វ
Clinic narith

ប្រទេសអាល្លឺម៉ង់ បាននិយាយថា ខ្លួននឹងប្រើប្រាស់ «គ្រប់មធ្យោបាយផ្លូវច្បាប់» ដើម្បីនិរទេសអ្នកគាំទ្រក្រុមហាម៉ាស ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងការកើនឡើងនៃការប្រឆាំងប្រជាជនជ្វីហ្វ ចំពេលមានសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមភេរវកម្ម។

រដ្ឋមន្ត្រីមហាផ្ទៃលោកស្រី Nancy Faeser បានថ្លែងប្រាប់ប្រជាជនជ្វីហ្វថា រដ្ឋាភិបាល «នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារអ្នក» បន្ទាប់ពីឧក្រិដ្ឋកម្មស្អប់ខ្ពើមជាច្រើន ត្រូវបានរាយការណ៍នៅទូទាំងប្រទេសអាល្លឺម៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

លោកស្រី Faeser បាននិយាយថា លោកស្រី នឹងរួមបញ្ចូលគ្នានូវធនធានរក្សាសណ្តាប់ធ្នាប់ និងចារកម្ម ដើម្បីការពារសហគមន៍ ដែលមានប្រជាជនប្រមាណ ២៧៥.០០០នាក់ ដោយសន្យាថា ទីក្រុងប៊ែរឡាំង ក៏នឹង «ប្រើគ្រប់មធ្យោបាយផ្លូវច្បាប់ ដើម្បីបណ្តេញអ្នកគាំទ្រក្រុមហាម៉ាស ចេញពីប្រទេសនេះ។

ការអធិប្បាយរបស់លោកស្រី បានកើតឡើងនៅពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីថាតើការសម្រេចចិត្តរបស់ទីក្រុងប៊ែរឡាំងឆ្នាំ២០១៥ ក្នុងការបើកទ្វាររបស់ប្រទេសអាល្លឺម៉ង់ទទួលជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ដែលភៀសខ្លួនចេញពីសង្គ្រាមស៊ីវិល នៅក្នុងប្រទេសស៊ីរី និងផ្នែកផ្សេងទៀតនៃមជ្ឈិមបូព៌ាក្នុងកម្រិតខ្ពស់នៃវិបត្តិជនភៀសខ្លួន បច្ចុប្បន្ន កំពុងធ្វើឲ្យខូចគោលការណ៍ណែនាំរបស់ប្រទេសអាល្លឺម៉ង់សម័យទំនើបដែលមិនទទួលយកការធ្វើទុក្ខបុកម្នេញដល់ជនជាតិជ្វីហ្វទៀតទេ។