Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ថៃ បន្ថែមទិដ្ឋាការស្នាក់នៅឥតគិតថ្លៃដល់ទេសចរ រុស្ស៊ី រហូត ៩០ ថ្ងៃ ក្រោយលទ្ធផលភ្ញៀវទេសចរចិនសម្រុកមកកកកុញ

Admin Alynana | Oct 18, 2023
ថៃ បន្ថែមទិដ្ឋាការស្នាក់នៅឥតគិតថ្លៃដល់ទេសចរ រុស្ស៊ី រហូត ៩០ ថ្ងៃ ក្រោយលទ្ធផលភ្ញៀវទេសចរចិនសម្រុកមកកកកុញ
Clinic narith

រដ្ឋាភិបាលថៃ បានសម្រេចលើកលែងទិដ្ឋាការជនជាតិរុស្ស៊ី និងអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសរបស់ខ្លួនរហូតដល់ ៩០ថ្ងៃឯណោះ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Bangkok Post នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃលោក Sudawan Wangsuphakijkosol បានលើកឡើងយ៉ាងដូច្នេះថា៖ «ការអនុវត្តនេះ ចូលជាធរមានចាប់ពីខែវិច្ចិកា រហូតដល់ចុងខែមេសា ឆ្នាំ២០២៤។ ថៃនឹងអនុញ្ញាតឲ្យជនជាតិរុស្ស៊ីចូលមកលេងកំសាន្តក្នុងរយៈពេលយូរជាបច្ចុប្បន្នរហូតដល់៩០ថ្ងៃ ពោលគឺកើនឡើង ៣០ថ្ងៃទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក»។

យ៉ាងណាមិញ ជនជាតិរុស្ស៊ី ៩២៣ ១១៣នាក់ បានទៅលេងថៃក្នុងរយៈពេល៨ខែឆ្នាំនេះ​ ដោយជាប់ចំណាត់ថ្នាក់លេខ​ ៥ តាមពីក្រោយភ្ញៀវមកពីម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង និងឥណ្ឌា។ មុនពេលរាលដាលជំងឺកូវីដ-១៩ កាលពីឆ្នាំ២០១៩ ជនជាតិរុស្ស៊ីប្រមាណ ១,៥លាននាក់បានទៅលេងថៃដោយចំណាយប្រាក់ ៣,៣ពាន់លានដុល្លារ ដែលជាភ្ញៀវចំណាយច្រើនជាងគេលំដាប់ទីបី។

គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ ប្រទេសក៏ទើបបានលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិនផងដែរ។ ជាលទ្ធផល កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព្រលានយន្តហោះ Suvarnabhumi នាទីក្រុងបាំងកក ប្រទេសថៃ ពោរពេញទៅដោយភ្ញៀវទេសចរតម្រង់ជួរគ្នាណែនណាំតាន់តាប់ ខណៈពេលប្រទេសជាច្រើនមានភាពស្ងប់ស្ងាត់ពុំសូវមានភ្ញៀវធ្វើដំណើរតាមជើងហោះហើរ ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ១៩ កន្លងមក៕