Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋ​អាមេរិកចាប់ផ្ដើមប្រើយុទ្ធសាស្ត្រ ​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​ហិរញ្ញវត្ថុ​របស់​ក្រុម​ហាម៉ាស់

Admin Alynana | Oct 19, 2023
សហរដ្ឋ​អាមេរិកចាប់ផ្ដើមប្រើយុទ្ធសាស្ត្រ ​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​ហិរញ្ញវត្ថុ​របស់​ក្រុម​ហាម៉ាស់
Clinic narith

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​ហិរញ្ញវត្ថុ​របស់​ក្រុម​ហាម៉ាស់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ដើម្បី​ស្វះស្វែង​បង្អាក់​ការផ្តល់​ថវិកា​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​កុំ​ឱ្យ​វាយ​ប្រហារ​លើ​អ៊ីស្រាអែល។

សហរដ្ឋ​អាមេរិក​បាន​ដៅ​លើ​អ្វី​ដែល​ខ្លួន​បាន​ពណ៌នា​ថា​ជា «ក្រុម​វិនិយោគ​ហាម៉ាស់​សម្ងាត់» ដែល​ជា​អ្នក​សម្រប​សម្រួល​ហិរញ្ញវត្ថុ​មួយ​មាន​ចំណង​ទាក់ទង​ទៅនឹង​ប្រទេស​អ៊ីរ៉ង់​និង​ក្រុមហ៊ុន​ប្តូរ​រូបិយបណ្ណ​តាម​អនឡាញ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​ Gaza​ (ហ្កាហ្សា) រួម​ជាមួយ​បុគ្គល ៩ នាក់​ផ្សេង​ទៀត។ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ អង្គភាព​ហាម៉ាស់​ផ្សេង​ទៀត​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ស៊ូដង់ តួកគី អាល់ហ្សេរី​និង​ប្រទេស​កាតា។

ការដាក់​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​ប្រកាសធ្វើ​ឡើង ​ស្របពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ដើម្បី​ពិភាក្សា​អំពី​ការវាយ​ប្រហារ​ដ៏​រន្ធត់​របស់​ក្រុម​ហាម៉ាស់​កាលពី​ថ្ងៃ​ទី ៧ ខែតុលាកន្លង​ទៅ​នេះ​ ទៅលើ​រដ្ឋ​ជ្វីស​ហើយ​ក្រោយ​មក​អ៊ីស្រាអែលបាន​បាញ់​ផ្តក់​ដាក់​តំបន់ Gaza ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក​ស្រី Janet Yellen បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា៖ «សហរដ្ឋ​អាមេរិក​កំពុងចាត់​វិធានការ​ដ៏ឆាប់​រហ័សនិង​មិន​រួញរាដៅ​លើ​អង្គភាពនិង​អ្នក​សម្រប​សម្រួល​ហិរញ្ញវត្ថុ​របស់​ក្រុម​ហាម៉ាស់ បន្ទាប់ពី​ការ​សម្លាប់​ដ៏​ព្រៃផ្សៃ​និង​គ្មាន​មនសិការ​របស់​ក្រុម​នេះ​លើ​ជន​ស៊ីវិល​អ៊ីស្រាអែល រួម​មាន​ទាំង​កូន​ក្មេង​ផង​ដែរ»។

លោក​ស្រី Yellen បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖ «យើង​នឹង​បន្ត​ចាត់វិធានការ​សំខាន់ៗ​ទាំង​អស់​ដើម្បី​បដិសេធ​លទ្ធភាពរបស់​ពួក​ភេរវជន​ហាម៉ាស់​ដើម្បី​រៃ​អង្គាស​ថវិកា​និង​ប្រើប្រាស់​ថវិកា​នោះ​ដើម្បី​ធ្វើ​ការវាយ​ប្រហារ​ដ៏​ឃោរឃៅ​និង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​អ៊ីស្រាអែល»។

ការដាក់​ទណ្ឌកម្មនោះ​ផ្អឹប​ទុក​នូវ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហាម៉ាស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​នឹង​ហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​មួយ​នេះ។

សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ពួក​ហាម៉ាស់​ជា​ក្រុម​ភេរវជន៕