Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គ្រោះរាំងស្ងួត និង​កត្តា​អាកាស​ធាតុបណ្ដាលឲ្យផ្សោត​ងាប់​ជាង​​ ១៥០ ​ក្បាល​នៅ​អា​ម៉ា​ហ្សូ​ន

Admin Alynana | Oct 19, 2023
គ្រោះរាំងស្ងួត និង​កត្តា​អាកាស​ធាតុបណ្ដាលឲ្យផ្សោត​ងាប់​ជាង​​ ១៥០ ​ក្បាល​នៅ​អា​ម៉ា​ហ្សូ​ន
Clinic narith

គ្រោះរាំងស្ងួត និង​កត្តា​អាកាស​ធាតុ​អាក្រក់​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន ក្នុងប្រទេស​ប្រេ​ស៊ី​ល​បាន​បណ្តាលឱ្យ​ផ្សោត​ប្រមាណ ​១០​ ភាគរយ បាន​ងាប់​ក្នុង​រយៈពេល​ ១ ​សប្តាហ៍​ក្នុង​បឹង​ដ៏​ស្រស់ស្អាត​។ នេះ​បើ​យោងតាម​អ្នកស្រាវជ្រាវ​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​។

​ក្រុម​សង្គ្រោះបន្ទាន់​បាន​រក​ឃើញ​សត្វ​ផ្សោត​ចំនួន ១៥៣​ ក្បាល​ បាន​ងាប់​នៅក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​ខែកញ្ញា​ នៅក្នុង​បឹង Tefe ដែល​សីតុណ្ហភាព​ទឹកបាន​ឡើងដល់​ ៣៩,១​ អង្សា​​សេ លើសពី​ ៧ ​អង្សា​សេ​ខ្ពស់ជាង​អតិបរមា​ធម្មតា​។ នេះ​បើ​យោងតាម​វិទ្យាស្ថាន Mamirau សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (IDSM) និង​ក្រុម​បរិស្ថាន WWF ប្រចាំ​ប្រទេស​ប្រេ​ស៊ី​ល​។​

​បឹង​ Tefe​ ស្ថិតនៅក្នុង​រដ្ឋ Amazonas ភាគ​ខាងជើង​ដែល​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅ​ចំណុច​ដែល​ទន្លេ Tefe ហូរ​ចូលទៅក្នុង Amazon ក្នុង​បេះ​ដូង​នៃ​ព្រៃ​ទឹកភ្លៀង​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រាយ​ការណ៍​ថា សត្វ​ផ្សោត​ពណ៌​ផ្កា​​ឈូក​ចំនួន​ ១៣០​ ក្បាល និង​សត្វ​ផ្សោត tucuxi ចំនួន​ ២៣​ ក្បាល ​ត្រូវបាន​សម្លាប់​ដោយ​កត្តា​អាកាសធាតុ​។ ផ្សោត​ទាំង​ ២​ ប្រភេទ​នេះ​ត្រូវបាន​ចុះបញ្ជី​ជា​ប្រភេទ​សត្វ​ដែលមាន​ចំនួន​ប្រជាករ​ធ្លាក់ចុះ ដោយ​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ (IUCN) ។​ ​ពួកគេ​បាន​និយាយថា ចំនួន​ត្រី​ដ៏​ច្រើន​ក៏បាន​ងាប់​ដែរ​។​

 

5ZUL2GB6ZBPXZCNKP2PBM76YNA

​លោក Mariana Paschoalini Frias អ្នកឯកទេស​អភិរក្ស​នៅ WWF ប្រចាំ​ប្រទេស​ប្រេ​ស៊ី​លបាន​និយាយថា​៖ «​អ្វីដែល​កំពុង​កើតឡើង​នៅ​បឹង Tefe គឺ​គួរឱ្យភ្ញាក់ផ្អើល​។ ផល​ប៉ះពាល់​នៃ​ការបាត់បង់​សត្វ​ទាំងនេះ​ គឺ​ធំធេង​ណាស់ ហើយ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុងស្រុក​ទាំងមូល​។ ផ្សោត​ត្រូវបាន​គេ​ចាត់ទុកថា​ ជា​ «​អ្នកផ្តល់​សញ្ញា​។ ពួកគេ ​គឺជា​សូចនាករ​នៃ​សុខភាព​នៃ​បរិស្ថាន​»៕66986009_605dead-dolphin-brazil