Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃប្រេងសាំងឡើងថ្លៃ! នេះជាតម្លៃប្រេងសាំងថ្មី ដែលក្រសួងប្រកាសឱ្យលក់ចាប់ពីថ្ងៃទី២១ ដល់ទី៣១

Media LNN | Oct 21, 2023
តម្លៃប្រេងសាំងឡើងថ្លៃ! នេះជាតម្លៃប្រេងសាំងថ្មី ដែលក្រសួងប្រកាសឱ្យលក់ចាប់ពីថ្ងៃទី២១ ដល់ទី៣១
Clinic narith

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.៣៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,៦៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងគឺឡើងថ្លៃ ០,៥០រៀល ចំណែកម៉ាស៊ូតវិញគឺនៅរក្សាតម្លៃដដែល ។ ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៤.៣០០ រៀល/ក្នុង១លីត្រ ហើយចំពោះប្រេងម៉ាស៊ូតវិញមានតម្លៃ ៤,៨៥០ ​ រៀល/ក្នុង១លីត្រ។

គូសបញ្ជាក់ផងដែរថា បើផ្អែកតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៣ គឺត្រូវលក់ក្នុងតម្លៃ ៤,៦១៨ រៀល/លីត្រ សម្រាប់សាំងធម្មតា និងតម្លៃ ៤,៩១៨ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ដុល្លារ/លីត្រ៕

២៦២៧