Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទីភ្នាក់ងារចារកម្មជាន់ខ្ពស់របស់ប្រទេសចិនរកឃើញករណីចារកម្មមួយផ្សេងទៀត ពីសហរដ្ឋអាមេរិក

Admin Alynana | Oct 23, 2023
ទីភ្នាក់ងារចារកម្មជាន់ខ្ពស់របស់ប្រទេសចិនរកឃើញករណីចារកម្មមួយផ្សេងទៀត ពីសហរដ្ឋអាមេរិក
Clinic narith

ទីភ្នាក់ងារចារកម្មជាន់ខ្ពស់របស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា ពលរដ្ឋចិនម្នាក់ ដែលធ្វើការឱ្យវិទ្យាស្ថានការពារជាតិមួយ ត្រូវបានចោទប្រកាន់ពីបទចារកម្មឱ្យសហរដ្ឋអាមេរិក ហើយសំណុំរឿងរបស់ជនល្មើសរូបនោះ ត្រូវបានផ្ទេរទៅតុលាការនៅភាគនិរតីនៃទីក្រុង ជឹងទូ (Chengdu) ដើម្បីកាត់ទោស។

សណុំរឿងនេះ គឺជាករណីចុងក្រោយបង្អស់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ទីក្រុងប៉េកាំង ចំពោះសន្តិសុខជាតិ ការពង្រីកច្បាប់ប្រឆាំងចារកម្ម និងការបង្ក្រាបអំពើពុករលួយក្នុងស្រុក។

ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយនៅក្នុងរបាយការណ៍មួយថា បុរសម្នាក់ដែលមាននាមត្រកូល ហូវ (Hou) ដែលធ្វើការនៅវិទ្យាស្ថានការពារជាតិមួយកន្លែង ត្រូវបានបញ្ជូនទៅនាក់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៣ ក្នុងនាមជាអ្នកប្រាជ្ញទស្សនកិច្ចនៅសាកលវិទ្យាល័យអាមេរិកមួយកន្លែង ជាទីដែលលោកត្រូវបានបង្ខិតបង្ខំឱ្យបង្ហាញអាថ៌កំបាំងរដ្ឋរបស់ចិន។

ទូរទស្សន៍ CCTV បានបន្តថា សាស្រ្តាចារ្យអាមេរិកម្នាក់ ដែលស្និទ្ធនឹងលោក ហូវ បានណែនាំលោកឱ្យស្គាល់មនុស្សម្នាក់ ដែលអះអាងថាជាបុគ្គលិកនៃក្រុមហ៊ុនប្រឹក្សាយោបល់ ប៉ុន្តែតាមពិតបុរសនោះគឺជា «មន្រ្តីស៊ើបការណ៍សម្ងាត់» ជនជាតិអាមេរិក ដែលប្រើប្រាស់ក្រុមហ៊ុននោះជាការលាក់បាំងអត្តសញ្ញាណរបស់ខ្លួនប៉ុណ្ណោះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចាប់ខ្លួន និងឃុំខ្លួនជនជាតិចិន ព្រមទាំងជនបរទេសរាប់សិបនាក់ ពីបទសង្ស័យថាប្រព្រឹត្តចារកម្ម ដែលបង្កើនក្តីបារម្ភចំពោះសហរដ្ឋអាមេរិក ជុំវិញការជំរុញប្រឆាំងចារកម្មរបស់ខ្លួន៕