Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នឹងសម្ពោធជាផ្លូវការនៅដើមខែវិច្ឆិកា និងត្រូវបានប្រសិទ្ធនាមថ្មីថា “វិមានវរៈជ័យ”

Admin Alynana | Oct 24, 2023
អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នឹងសម្ពោធជាផ្លូវការនៅដើមខែវិច្ឆិកា និងត្រូវបានប្រសិទ្ធនាមថ្មីថា “វិមានវរៈជ័យ”
Clinic narith

ភ្នំពេញ៖ អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ នឹងត្រូវបានរៀបចំធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបានប្រសិទ្ធនាមថ្មីថា “វិមានវរៈជ័យ”។ ពិធីសម្ពោធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការរៀបចំពិធីសម្តោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មី នៃក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនេះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
លោក ម៉ៅ ច័ន្ទតារា បានបញ្ជាក់ថា ការប្រសិទ្ធនាមថ្មីថា “វិមានវរៈជ័យ” ដែលទទួលបានគោលការណ៍ផ្លូវការដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ប៉ុន្តែក្រសួងមហាផ្ទៃ បានកំពុងគោរពស្នើសុំគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាលបន្តទៀត។
លោក ម៉ៅ ច័ន្ទតារា បានណែនាំដល់អនុគណៈកម្មការទាំងអស់ដែលជាចំណុះគណៈកម្មការរៀបចំពិធីសម្តោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ ឱ្យខិតខំរៀបចំការងារពាក់ព័ន្ធទាំងឡាយឱ្យបានរួចរាល់តាមការគ្រោងទុក ស្របតាមផែនការដែលថ្នាក់ដឹកនាំបានប្រគល់ជូននូវតួនាទីភារកិច្ចទទួលខុសត្រូវ។
ពិធីសម្ពោធនេះត្រូវតែរៀបចំឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយបំផុត ធ្វើយ៉ាងណាឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយមហាកិត្តិយឱ្យសមទៅនិងមុខមាត់ និងអគារដ៏ស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃនេះ៕