Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ពន្ធសកលលើមហាសេដ្ឋីអាចប្រមូលបានជាង ២៥០ ពាន់លានដុល្លារ ខណៈអ្នកមានខ្លះគេចមិនបង់

Admin Alynana | Oct 24, 2023
ពន្ធសកលលើមហាសេដ្ឋីអាចប្រមូលបានជាង ២៥០ ពាន់លានដុល្លារ ខណៈអ្នកមានខ្លះគេចមិនបង់
Clinic narith

យោងតាមរបាយការណ៍ថ្មីមួយដោយក្រុមអ្នកអង្កេតពន្ធ​របស់សហភាពអឺរ៉ុប កំពុងស្នើសុំប្រភពចំណូលថ្មីសម្រាប់ប្រទេសនានា ជាពិសេសគឺការដាក់ពន្ធលើអ្នកមានៗ ក៏ដូចជាមហាសេដ្ឋីជាដើម ។យោងតាមក្រុមអង្កេតពន្ធរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា រដ្ឋាភិបាលជុំវិញពិភពលោកគួរតែចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលមួយដើម្បីការពារការគេចពន្ធ និងបង្កើតពន្ធអប្បបរមាជាសកលលើមហាសេដ្ឋី ដែលអាចរៃអង្គាសប្រាក់បានចំនួន ២៥០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ។

ក្នុងរបាយការណ៍គេចពន្ធសកលសម្រាប់ឆ្នាំ ២០២៤ របស់អង្គការឃ្លាំមើលពន្ធសហភាពអឺរ៉ុបបានឲ្យដឹងថា ពន្ធថ្មីនឹងមានចំនួន ២ ភាគរយនៃចំនួនជិត ១៣ ពាន់ពាន់លានដុល្លារដែលគ្រប់គ្រងដោយមហាសេដ្ឋីពិភពលោកប្រហែល ២,៧០០ នាក់ ប៉ុន្តែនឹងនាំមកនូវប្រាក់ចំណូលពន្ធច្រើនជាងបច្ចុប្បន្នដែលបានមកពីអ្នកមានបំផុតនៅលើពិភពលោក ។

តាមរយៈការស្រាវជ្រាវបានឲ្យដឹងទៀតថា ពន្ធលើមហាសេដ្ឋីតែងតែទាបជាងអ្នកជាប់ពន្ធទូទៅ ដោយសារតែមហាសេដ្ឋី​​ទាំងនោះ​ យកទ្រព្យ​សម្បត្តិរបស់ពួកគេ ទៅដាក់ក្នុងក្រុមហ៊ុនផ្សេងៗ​ដើម្បីការពារលើពន្ធប្រាក់ចំណូល ខណៈពន្ធផ្ទាល់ខ្លួនលើមហាសេដ្ឋីត្រូវបានគេប៉ាន់ស្មានថា មានជិត ០.៥ ភាគរយនៅសហរដ្ឋអាមេរិក និងទាបបំផុត ០ ភាគរយនៅប្រទេសបារាំង ។

កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនពន្ធលើមហាសេដ្ឋីមានការកើនឡើង ដោយក្នុងនោះលោកប្រធានាធិបតីអាមេរិក Joe Biden បានដាក់ពន្ធអប្បបរមា ២៥ ភាគរយលើអ្នកមានបំផុត ០.០១ ភាគរយនៅក្នុងសំណើថវិកាឆ្នាំ ២០២៤ ។ ទោះជាយ៉ាងណាក៏ដោយ ផែនការនេះមិនត្រូវបានគេរំពឹងថានឹងឆ្លងផុតសភានោះទេ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឆ្នាំ ២០២១ រវាងប្រទេសចំនួន ១៤០ បានកំណត់កម្រិត ១៥ ភាគរយជាសកលលើការយកពន្ធសាជីវកម្ម ក្នុងគោលបំណងកំណត់សមត្ថភាពរបស់ក្រុមហ៊ុនពហុជាតិក្នុងការកាត់បន្ថយពន្ធរបស់ពួកគេដោយបង្វែរប្រាក់ចំណេញទៅកាន់ប្រទេសដែលមានពន្ធទាប ៕