Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃភាគហ៊ុននៅអាស៊ី បានដាំក្បាលចុះ ដោយសារហានិភ័យនៃជម្លោះកាន់តែធំនៅមជ្ឈិមបូព៌ា

Admin Alynana | Oct 24, 2023
តម្លៃភាគហ៊ុននៅអាស៊ី បានដាំក្បាលចុះ ដោយសារហានិភ័យនៃជម្លោះកាន់តែធំនៅមជ្ឈិមបូព៌ា
Clinic narith

តម្លៃភាគហ៊ុននៅអាស៊ី បានដាំក្បាលចុះកាលពីថ្ងៃចន្ទ ដោយសារហានិភ័យនៃជម្លោះកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា និងបញ្ហាកំណើនអតិផរណានៅសហរដ្ឋអាម៉េរិក គួបផ្សំបញ្ហាវិបត្តិប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួននៅលើពិភពលោក។ ក្រៅពីនេះ ក៏មានសេចក្តីរាយការណ៍ថា មូលបត្របំណុល ក៏ស្ថិតនៅក្រោមសម្ពាធនេះដូចគ្នា។

ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន បានព្រមានអំពីហានិភ័យចំពោះផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់ ខណៈដែលសម្ព័ន្ធមិត្តអ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សា និងការប៉ះទង្គិចគ្នានៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសលីបង់កាន់តែខ្លាំងក្លា។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗ ក្រៅពីសហរដ្ឋអាម៉េរិក ធនាគារកណ្តាលនៅអឺរ៉ុប និងធនាគារកាណាដា ក៏កំពុងតែស្ថិតនៅក្នុងសភាពប្រុងជើងការខ្ពស់ ដោយបានប្រកាសរៀបចំកិច្ចកិច្ចប្រជុំគោលនយោបាយជាបន្តបន្ទាប់ ដើម្បីធានាកុំឱ្យបញ្ហានេះជះឥទ្ធិពល ឫបង្កផលប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងវិនិយោគិន។

ការកើនឡើងនូវការជួញដូនាពេលថ្មីៗនេះ បានដកការព្រួយបារម្ភខ្លះៗ ប៉ុន្តែស្ថានការណ៍នាពេលបច្ចុប្បន្ន បានធ្វើឱ្យមានធនាគារកណ្តាលនានា បង្កើនការប្រុងប្រយ័ត្នជាបន្តបន្ទាប់ ដើម្បីឆ្លើយតប និងដាក់ចេញវិធានការណ៍បានទាន់ពេលវេលា។

កាលពីថ្ងៃចន្ទសន្ទស្សន៍តម្លៃហ៊ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចុះ០,៤ភាគរយ ដែលជាការធ្លាក់កម្រិតទាបបំផុតក្នុងរយៈពេលជិតមួយឆ្នាំ។ សន្ទស្សន៍តម្លៃហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីបចិន បានធ្លាក់ចុះជិត១ភាគរយ ដែលជាកម្រិតទាបបំផុតចាប់តាំងពីដើមឆ្នាំ២០១៩។ ហើយសន្ទន្សរ៍តម្លៃហ៊ុន Nikkei .N225 របស់ជប៉ុន និង KS11 របស់កូរ៉េខាងត្បូងក៏បានធ្លាក់ចុះ០,៤ភាគរយផងដែរ។

លោក ប៊ុ្រច កាស្មេន (Bruce Kasman) អ្នកសេដ្ឋវិទូ នៅក្រុមហ៊ុន JPMorgan បានសរសេរនៅក្នុងកំណត់ត្រាមួយថា ស្ថានភាពនៃសន្ទស្សន៍តម្លៃភាគហ៊ុនអាស៊ីនេះ គឺអាចទទួលបានផលខ្លះពីសភាពវិជ្ជមាននៅអាម៉េរិក ដោយសារតែទីផ្សារការងារនៅអាម៉េរិក ហាក់ប្រសើរឡើងបន្តិច ហើយសាជីវកម្មមួយចំនួនក៏មានរបាយការណ៍អំពីការកើនឡើងខ្លះផងដែរ។

នៅពេលនេះលុយមួយដុល្លារមានតម្លៃស្មើនឹងជិត១៥០យេន ដែលតម្លៃនេះល្អប្រសើរជាងពីមុន ដែលលុយយេនធ្លាក់ដល់ជាង១៥០យេន ក្នុងមួយដុល្លារ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ធនាគារកណ្តាលជប៉ុនបានដាក់ការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពនៃការវិវត្តន៍ជាបន្តបន្ទាប់ផងដែរ។

សម្រាប់មាសវិញនៅពេលនេះមានការប្រែប្រួលបន្តិចបន្តួចទេ ដោយមួយអោនស្មើនឹង ១ពាន់៩៧០​ដុល្លារ រីឯប្រេងឆៅនៅលើទីផ្សារអន្តរជាតិ មានតម្លៃជាង៩១ដុល្លារ នៅក្នុងមួយបារ៉ែល ធ្លាក់ចុះ៧៣សេន ក្នុងមួយធុងបារ៉ែល៕