Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការពង្រីកកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយនៅតំបន់ហ្កាហ្សា ជួបប្រទះបញ្ហាប្រឈមកាន់តែខ្លាំង

Media LNN | Oct 25, 2023
ការពង្រីកកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយនៅតំបន់ហ្កាហ្សា ជួបប្រទះបញ្ហាប្រឈមកាន់តែខ្លាំង
Clinic narith

 

ទន្ទឹមនឹងកាដឹកជញ្ជូនជំនួយហូរចូលទៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានរងការឡោមព័ទ្ធចេញពីអេហ្ស៊ីប ក្រុមបុគ្គលិកមនុស្សធម៌ និងអ្នកការទូតប្រឈមនឹងឧបសគ្គផ្នែកនយោបាយ សន្តិសុខ និង​ភស្តុភារ ស្របពេលពួកគេព្យាយាមបង្កើត និងប្រឹងប្រែងការផ្តល់ជំនួយ។  

ពលរដ្ឋ​ហ្កាហ្សាត្រូវការជំនួយយ៉ាងខ្លាំង។ ការផ្គត់ផ្គង់ស្បៀងអាហារ ទឹក ថ្នាំពេទ្យ និងប្រេង​ឥន្ធនៈ​បាន​​ធ្លាក់​ចុះយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជន២,៣លាននាក់ នៅតំបន់​ហ្កាហ្សា​ចាប់តាំង​ពី​អ៊ីស្រាអែល​បានចាប់ផ្តើមការទម្លាក់គ្រាប់បែក និង ការឡោមព័ទ្ធទាំងស្រុងលើតំបន់ប៉ាឡេស្ទីន ជា​ការ​សងសឹកចំពោះការលុកលុយដ៏សាហាវដោយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី ៧ ខែ​តុលា។

ប៉ុន្តែ​លក្ខខណ្ឌរបស់អ៊ីស្រាអែលក្នុងការត្រួតពិនិត្យ និងតាមដានជំនួយ ហានិភ័យ​សុវត្ថិភាព​ក្នុង​ការ​ដឹកជញ្ជូន និងការចែកចាយ និងការរៀបចំ​ផ្លូវ​ឆ្លងកាត់​ដែលមិ​ន​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​អំឡុង​ពេល​មាន​ជម្លោះពីមុនសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះទ្រង់ទ្រាយធំ បានរារាំង​ការងារ​ទាំង​អស់​ ដើម្បី​ទទួលបានប្រតិបត្តិការចេញពីមូលដ្ឋាន។ 

ជំនួយបាន​ចាប់ផ្តើមឆ្លងកាត់ច្រកព្រំដែន រ៉ាហ្វា (Rafah)ជាច្រកចេញ​ដ៏​សំខាន់​សម្រាប់​តំបន់​ហ្កាហ្សា ដែលមិនជាប់ព្រំដែនអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ដោយ​មាន​រថយន្ត​រហូត​ដល់ ២០គ្រឿងឆ្លងកាត់ជារៀងរាល់ថ្ងៃចាប់តាំងពីពេលនោះមក។ ក្រុមមន្ត្រីអង្គការ​សហ​ប្រជាជាតិ​និយាយថា ចាំបាច់ត្រូវមានរថយន្តដឹកជំនួយ ចំនួន១០០ ជារៀងរាល់ថ្ងៃ ដើម្បី​បំពេញ​តម្រូវ​ការ​ចាំបាច់។ 

លោកស្រីអាបៀ អ៊ីតាហ្វា(Abeer Etefa) អ្នកនាំពាក្យ​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​ដែល​បាន​ដឹក​នាំ​ក្បួនរថយន្តដំបូងនៃសម្ភារៈផ្គត់ផ្គង់មួយចំនួនចូលក្នុងតំបន់ហ្កាហ្សាបាននិយាយថា មាន​ការ​កក​ខ្ទះ​ខ្លាំង ចាំបាច់ត្រូវរង់ចាំជាច្រើនទៀតនៅព្រំដែនអេហ្ស៊ីប។ 

លោក​ស្រី​និយាយថា តើអ្វីជាឧបសគ្គទាំងនេះ? មិនច្បាស់ទេប៉ុន្តែលោកស្រីគិតថា មូលហេតុ​សំខាន់​អាច​បណ្ដាលមកពីយន្តការត្រួតពិនិត្យ និងសមត្ថភាព នៃ​ចរន្ត​ការងារ​នៅខា​ង​ក្នុង​តំបន់​ហ្កាហ្សា៕​