Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មេដឹកនាំ​មហា​​អំណាច​ពិភពលោក ​ចិន​-​អាមេរិក​ អាច​ជួបគ្នា​ខែក្រោយ​

Media LNN | Oct 25, 2023
មេដឹកនាំ​មហា​​អំណាច​ពិភពលោក ​ចិន​-​អាមេរិក​ អាច​ជួបគ្នា​ខែក្រោយ​
Clinic narith

ខណៈ​បញ្ហា​នៅ​មជ្ឈិមបូព៌ា​កាន់តែ​ឡើងក​ម្តៅ​ដែល​អាច​រាលដាល​ទៅជា​សង្គ្រាម​ឆាបឆេះ​ក្នុង​តំបន់​យ៉ាង​ងាយ​នោះ មហា​​អំណាច​ពិភពលោក លេខ​ ១​ និង​លេខ​ ២ ដែល​តែង​ដើរ​បញ្ច្រាស​គ្នា រក​ពេលវេលា​ដើម្បី​ជួប​សន្ទនា​គ្នា​។​

​យោងតាម​សេចក្តីរាយការណ៍​នានា រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi)​ ដែល​គ្រោង​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក អាន់​តូ​នី ប្លី​ន​កែន (Antony Blinken)​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ចុង​សប្តាហ៍​នេះ ដែល​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ជំនួប​ដ៏​កម្រ​របស់​ប្រមុខ​ដឹកនាំ​មហាអំណាច​ទាំង​ ២ ​ខាងមុខនេះ​។

​ប្រទេស​ចិន​មិនទាន់បាន​ប្រកាស​នោះ ទេ​ថា​តើ​ប្រធានាធិបតី លោក ស៊ី ជីន​ពីង (Xi Jinping)​ នឹង​ទទួលយក​ការអញ្ជើញ​របស់​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​ខែក្រោយ​ឬក៏​យ៉ាងណា​នោះទេ ដែល​អាមេរិក​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល APEC​។​

​ប៉ុន្តែ​សេចក្តីរាយការណ៍​នានា បាន​ចាត់​​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី ជាការ​រៀបចំ​បើកផ្លូវ​សម្រាប់​កិច្ចប្រជុំ​កំពូល​រវាង​លោក ស៊ី និង​លោក បៃ​ដិ​ន​។​

​គេ​សង្កេតឃើញថា ប្រទេស​ចិន ​បាន​បញ្ជូន​គណៈប្រតិភូ​ជាច្រើន​ទៅកាន់​អាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដែល​នេះ​បានបង្ហាញ​ឱ្យឃើញថា ទីក្រុង​ប៉េកាំង ​កំពុង​ចាប់អារម្មណ៍​លើ​ការកែលម្អ​ទំនាក់ទំនង​ជាមួយ​អាមេរិក បើទោះជា​ប្រទេស​ទាំង ​២ ​មានការ​ខ្វែងគំនិត​គ្នា​ខ្លាំង​លើ​បញ្ហា​ជាច្រើន​ក៏ដោយ​។​

 

​ក្រៅពី​ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី គណៈប្រតិភូ​ធុរកិច្ច​ចិន វប្បធម៌ និង​កីឡា ក៏​នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ញូវយ៉ក​ក្នុង​សប្តាហ៍​នេះ​ផងដែរ ដែល​គ្រប់​ជំនួប​កំពុង​ចាត់វិធានការ​កែលម្អ​ទំនាក់ទំនង និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​របស់​ពួកគេ​។​

​កិច្ចចរចា​រវាង​អាមេរិក និង​ចិន​កាន់​តែមាន​ផលិតភាព ដោយ​ភាគី​ទាំង​ ២​ កំពុង​ងាក​ចេញពី​ការប្រឈមមុខ​ដាក់គ្នា​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ និង​ឆ្ពោះទៅរក​កិច្ច​សហ​ប្រតិបត្តិការ​កាន់តែ​ប្រសើរ​។ នេះ​ជា​ការវិវឌ្ឍ​ជា​វិជ្ជមាន​មួយ ព្រោះ​ជាការ​បង្ហាញថា​ប្រទេស​ទាំង​ ២ ​មាន​ឆន្ទៈ​សហការគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​ដែល​ពួកគេ​ធ្លាប់​ប្រឈម​កន្លងមក​។​

​ថ្វីបើ​មានការ​ជជែក​គ្នា​ដើម្បី​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​កន្ល​ង​មក​ខ្លះ​ធ្លាប់​កើតមាន ក៏ប៉ុន្តែប្រធានាធិបតី​ចិន ហាក់ដូចជា​មិន​ចាប់អារម្មណ៍​លើ​ការបង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​នោះទេ​។ ជា​ឧទាហរណ៍ កាលពីពេល​ថ្មីៗ​នេះ ប្រទេស​ចិន​ បាន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ដែលជា​ទង្វើ​បង្ហាញឱ្យឃើញ​ពី​ការចង់​បន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​។​

​គិត​រហូត​មកទល់ពេលនេះ ប្រ​ធានា​​ធិបតី​ចិន​មិនបាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ម្ដងណា​នៅឡើយ​ទេ​រាប់​ចាប់តាំងពី​ឆ្នាំ​ ២០១៧​ មក ហើយ​លោក​ប្រធានាធិបតី បៃ​ដិ​ន​ក៏​មិនបាន​ធ្វើ​ទស្សន​​កិច្ច​ទៅកាន់​ប្រទេស​ចិន​ នោះដែរ រាប់​ចាប់​តាំងពី​លោក​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​។ មេដឹកនាំ​ទាំង ​២​ បាន​ជួបគ្នា​ម្តង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ក្នុង​កិច្ចប្រជុំ G20 ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ​នៅតែ​បន្ត​ធ្លាក់ចុះ​។​

​ជំហរ​របស់​ប្រទេស​ទាំង​ ២ ​ចំពោះ​សង្គ្រាម​រវាង​អ៊ីស្រា​អែល​ប៉ា​ឡេ​ស្ទី​ន​ក៏មាន​ភាពខុសគ្នា ដោយសារ​អាមេរិក​គាំទ្រ​​អ៊ី​ស្រា​អែល​ពេញទំហឹង ខណៈ​ប្រទេស​ចិន​ បាន​គាំទ្រ​រដ្ឋ​អារ៉ាប់​ប៉ា​ឡេ​ស្ទី​ន ក៏ដូចជា​រដ្ឋ​អារ៉ាប់​ជាច្រើន​ទៀត និង​បរិហារ​គោលនយោបាយ​ម​ជ្ឈិ​ម​បូព៌ា​របស់​អាមេរិក​៕